-
ចែកចាយការសម្រាលទុក្ខដែលព្រះប្រទានឲ្យទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ កុម្ភៈ
-
-
សេចក្ដីវេទនារបស់ប៉ុលនៅស្រុកអាស៊ី
១៣, ១៤. (ក) តើប៉ុលរៀបរាប់យ៉ាងណាខ្លះអំពីសេចក្ដីវេទនាខ្លាំងដែលគាត់មាននៅស្រុកអាស៊ី? (ខ) តើប៉ុលចង់ប្រាប់អំពីព្រឹត្ដិការណ៍មួយណា?
១៣ សេចក្ដីទុក្ខវេទនាដែលពួកក្រុមជំនុំគ្រីស្ទានបានជួបប្រទះមកដល់គ្រានេះ គឺមិនអាចប្រៀបធៀបនឹងសេចក្ដីវេទនាជាច្រើនដែលប៉ុលបានស៊ូទ្រាំនោះឡើយ។ ដូច្នេះ គាត់អាចរំឭកពួកគេថា៖ «ដ្បិតបងប្អូនអើយ យើងខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹង ពីសេចក្ដីវេទនាដែលកើតឡើង ដល់យើងខ្ញុំនៅស្រុកអាស៊ីថា យើងខ្ញុំមានបន្ទុកយ៉ាងធ្ងន់ក្រៃលែង ហួសពីកំឡាំងនៃយើងខ្ញុំទៅទៀត ដល់ម្ល៉េះបានជាយើងខ្ញុំអស់សង្ឃឹមនឹងនៅរស់ផង យើងខ្ញុំក៏មានសាន្តក្រមនៃសេចក្ដីស្លាប់ នៅក្នុងខ្លួនយើងខ្ញុំដែរ ដើម្បីមិនឲ្យយើងខ្ញុំទុកចិត្តដល់ខ្លួនឡើយ គឺឲ្យទុកចិត្តដល់ព្រះដែលទ្រង់ប្រោសឲ្យមនុស្សស្លាប់ បានរស់ឡើងនោះវិញ ទ្រង់បានប្រោសយើងខ្ញុំឲ្យរួចពីសេចក្ដីស្លាប់យ៉ាងសំបើមនោះហើយ ក៏ចេះតែប្រោសឲ្យរួចតទៅ ហើយយើងខ្ញុំសង្ឃឹមថា ទ្រង់នឹងប្រោសឲ្យរួចទៅមុខទៀតដែរ»។—កូរិនថូសទី២ ១:៨-១០
១៤ ពួកវិជ្ជាករព្រះគម្ពីរខ្លះជឿថា ប៉ុលបានសំដៅទៅការបះបោរក្នុងក្រុងអេភេសូរ ដែលមិនគ្រាន់តែធ្វើឲ្យប៉ុលអាចបាត់បង់ជីវិតប៉ុណ្ណោះ តែក៏អាចបាត់បង់ជីវិតដល់គូកនពីរនាក់ពីស្រុកម៉ាសេដូន ដែលធ្វើដំណើរជាមួយគាត់ ឈ្មោះ កៃយុស និង អើរីស្ដាក។ ពួកគ្រីស្ទានពីរនាក់នេះត្រូវបានគេកន្ដ្រាក់ចូលទៅក្នុងលានមហោស្រប ដែលមានមនុស្សជាច្រើន‹ស្រែកឡើងព្រមគ្នាអស់រយៈជិតពីរម៉ោងថា៖ ‹ព្រះនាងអារទេមីស ជាព្រះរបស់អ្នកក្រុងអេភេសូរ ព្រះនាងប្រសើរឧត្តម›! នៅទីបំផុត អាជ្ញាធរក្រុងបានឃាត់បណ្ដាជនឲ្យនៅស្ងៀម។ ការគំរាមកំហែងដល់ជីវិតរបស់កៃយុសនិងអើរីស្ដាក ច្បាស់ជាធ្វើឲ្យប៉ុលព្រួយបារម្ភណាស់។ តាមការពិត គាត់ចង់ទៅជួបវែកញែកជាមួយពួកមនុស្សដ៏វឹកវរទាំងនោះ តែគាត់ត្រូវបានគេឃាត់មិនឲ្យប្រថុយជីវិតរបស់គាត់។—កិច្ចការ ១៩:២៦-៤១
១៥. តើអ្វីជាស្ថានការណ៍ដ៏អាក្រក់ ដែលប្រហែលជារៀបរាប់មកក្នុងកូរិនថូសទី១ ១៥:៣២?
១៥ ប៉ុន្តែ ប៉ុលប្រហែលជាបានរៀបរាប់អំពីស្ថានការណ៍ដែលអាក្រក់ជាងនោះទៅទៀត។ ក្នុងសំបុត្រទីមួយរបស់គាត់ទៅពួកកូរិនថូស ប៉ុលបានសួរថា៖ «បើសិនជាខ្ញុំបានតយុទ្ធនឹងសត្វព្រៃ នៅក្រុងអេភេសូរ តាមរបៀបជាមនុស្ស នោះតើមានប្រយោជន៍អ្វីដល់ខ្ញុំ»? (កូរិនថូសទី១ ១៥:៣២) នេះអាចមានន័យថាជីវិតរបស់ប៉ុល គឺមិនគ្រាន់តែមានការគំរាមកំហែងពីមនុស្សដែលមានលក្ខណៈដូចសត្វព្រៃប៉ុណ្ណោះ តែពីសត្វសាហាវមែនទែនក្នុងមណ្ឌលកីឡានៅក្រុងអេភេសូរនោះដែរ។ នៅពេលខ្លះ ពួកឧក្រិដ្ឋជនត្រូវបានដាក់ទណ្ឌកម្មដោយទាញអូសឲ្យទៅប្រយុទ្ធជាមួយសត្វសាហាវ កាលដែលពួកបណ្ដាជនដែលចូលចិត្តបង្ហូរឈាមមើលពីលើ។ បើសិនជាប៉ុលចង់មានន័យថាគាត់ប្រឈមមុខនឹងសត្វសាហាវមែន នោះគាត់ច្បាស់ជានឹងបានសង្គ្រោះជីវិតភ្លាមតាមរយៈអព្ភូតហេតុ ដូចលោកដានីយ៉ែលត្រូវបានសង្គ្រោះពីមាត់សត្វតោដែរ។—ដានីយ៉ែល ៦:២២
-
-
ចែកចាយការសម្រាលទុក្ខដែលព្រះប្រទានឲ្យទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ កុម្ភៈ
-
-
១៦. (ក) ហេតុអ្វីក៏ស្មរបន្ទាល់ព្រះយេហូវ៉ាជាច្រើនអាចយោគយល់ដល់សេចក្ដីវេទនាដែលប៉ុលបានរងទុក្ខ? (ខ) ចំពោះពួកអ្នកដែលបានស្លាប់ដោយសារជំនឿរបស់គេ តើយើងអាចដឹងអ្វីជាពិតប្រាកដ? (គ) តើមានឥទ្ធិពលល្អណាខ្លះ នៅពេលដែលពួកគ្រីស្ទានបានគេចរួចពីការជិតបាត់បង់ជីវិត?
១៦ គ្រីស្ទានជាច្រើននៅសម័យបច្ចុប្បន្ននេះ អាចយោគយល់ដល់សេចក្ដីវេទនាដែលប៉ុលបានរងទុក្ខ។ (កូរិនថូសទី២ ១១:២៣-២៧) នៅសព្វថ្ងៃនេះ ពួកគ្រីស្ទាន«មានបន្ទុកយ៉ាងធ្ងន់ក្រៃលែង ហួសពីកំឡាំង[របស់គេ]ទៅទៀត» ហើយគេជាច្រើននាក់បានប្រឈមមុខនឹងស្ថានការណ៍ ដែលគេ‹អស់សង្ឃឹមថានឹងរស់រានមានជីវិតទៅមុខទៀតផង›។ (កូរិនថូសទី២ ១:៨) មនុស្សខ្លះត្រូវបានស្លាប់ក្នុងកណ្ដាប់ដៃនៃពួកឃាតករនិងពួកធ្វើបៀតបៀនដ៏ឃោរឃៅ។ យើងអាចដឹងពិតប្រាកដថា កម្លាំងសម្រាលទុក្ខរបស់ព្រះច្បាស់ជាបានជួយគេឲ្យស៊ូទ្រាំ ហើយពួកគេបានស្លាប់ដោយមានចិត្តគំនិតយ៉ាងមុតមាំលើការសម្រេចនៃសេចក្ដីសង្ឃឹមរបស់គេ ទោះជាមានសង្ឃឹមរស់នៅស្ថានសួគ៌ឬនៅផែនដីក៏ដោយ។ (កូរិនថូសទី១ ១០:១៣; ភីលីព ៤:១៣; វិវរណៈ ២:១០) ក្នុងករណីផ្សេងៗទៀត ព្រះយេហូវ៉ាបានជួយជ្រៀតជ្រែកក្នុងរឿងទាំងនេះ ហើយបងប្អូនរបស់យើងត្រូវបានរួចពីសេចក្ដីស្លាប់។ ពួកអ្នកដែលបានសង្គ្រោះបែបនេះ ច្បាស់ជាមានការទុកចិត្តច្រើនទៀត«ដល់ព្រះដែលទ្រង់ប្រោសឲ្យមនុស្សស្លាប់បានរស់ឡើងនោះវិញ»។ (កូរិនថូសទី២ ១:៩) ក្រោយមក ពួកគេអាចនិយាយយ៉ាងមុតមាំថែមទៀត កាលដែលពួកគេចែកចាយសារដ៏សម្រាលទុក្ខរបស់ព្រះជាមួយអ្នកដទៃ។—ម៉ាថាយ ២៤:១៤
-