ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | កូរិនថូសទី២ ៤-៦
«យើងមិនឈប់តស៊ូទេ»
សូមស្រមៃគិតថាមានក្រុមគ្រួសារពីរដែលរស់នៅក្នុងអគារចាស់ទ្រុឌទ្រោមមួយ។ ក្រុមគ្រួសារមួយមិនសប្បាយចិត្តនិងអស់សង្ឃឹម។ តែគួរឲ្យចាប់អារម្មណ៍ ក្រុមគ្រួសារមួយទៀតបែរជាសប្បាយរីករាយទៅវិញ។ ហេតុអ្វី? ព្រោះមិនយូរទៀត ក្រុមគ្រួសារទី២នឹងរើទៅផ្ទះថ្មីដ៏ស្រស់ស្អាត។
ទោះជា«អ្វីៗទាំងឡាយដែលព្រះបានបង្កើតក៏ថ្ងូរនិងឈឺចាប់ជាមួយគ្នាឥតឈប់ រហូតដល់ឥឡូវនេះ»ក្ដី អ្នកបម្រើរបស់ព្រះមានសេចក្ដីសង្ឃឹមដែលជួយពួកគេឲ្យស៊ូទ្រាំ។ (រ៉ូម ៨:២២) យើងដឹងថាបញ្ហារបស់យើងនៅឥឡូវនេះ សូម្បីតែបញ្ហាដែលចាក់ស្រែះធ្វើទុក្ខញាំញីយើងក្ដី បញ្ហាទាំងនោះគឺ«មានតែមួយរយៈពេលខ្លីហើយក៏ស្រាល»ផង ពេលដែលប្រៀបធៀបជាមួយនឹងជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកថ្មីរបស់ព្រះ។ ការផ្ដោតអារម្មណ៍ទៅលើពរដែលរាជាណាចក្រព្រះនឹងផ្ដល់ឲ្យនៅថ្ងៃអនាគត នឹងជួយយើងឲ្យរីករាយនិងមិនឈប់តស៊ូ។