ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ថែស្សាឡូនិចទី២ ១-៣
អ្នកប្រឆាំងច្បាប់នឹងត្រូវបង្ហាញឲ្យឃើញ
តើប៉ូលចង់សំដៅទៅលើអ្វីក្នុងខទាំងនេះ?
«អ្វីដែលឃាត់ឃាំងបុរសប្រឆាំងច្បាប់»: (ខ៦) ទំនងជាពួកសាវ័ក
«ត្រូវបង្ហាញឲ្យឃើញ»: (ខ៦) ក្រោយពីពួកសាវ័កបានស្លាប់ សាវ័កក្លែងក្លាយបានចាប់ផ្ដើមបង្រៀនអ្វីដែលមិនពិត ហើយធ្វើជាមនុស្សលាក់ពុត
«អាថ៌កំបាំងអំពីការប្រឆាំងច្បាប់នេះ»: (ខ៧) នៅសម័យរបស់ប៉ូល មនុស្សពិបាកសម្គាល់ថាអ្នកណាជា«អ្នកប្រឆាំងច្បាប់»
«អ្នកប្រឆាំងច្បាប់»: (ខ៨) សព្វថ្ងៃនេះអ្នកប្រឆាំងច្បាប់ទាំងនោះគឺជាក្រុមនៃពួកបព្វជិតពិភពគ្រិស្តសាសនា
«លោកម្ចាស់យេស៊ូនឹងបំបាត់ចោល[អ្នកប្រឆាំងច្បាប់] . . . ពេលដែលវត្តមានរបស់លោកត្រូវបង្ហាញឲ្យឃើញ»: (ខ៨) លោកយេស៊ូនឹងបង្ហាញថាលោកជាស្តេចនៅស្ថានសួគ៌ ពេលលោកបំផ្លាញរបៀបរបបពិភពលោករបស់សាថាន ដែលរួមបញ្ចូល«អ្នកប្រឆាំងច្បាប់»ទាំងនោះ ហើយលោកនឹងធ្វើដូច្នេះដោយផ្អែកលើការវិនិច្ឆ័យរបស់ព្រះយេហូវ៉ា
តើខទាំងនេះលើកទឹកចិត្តអ្នកយ៉ាងណាឲ្យផ្សព្វផ្សាយជាបន្ទាន់ដោយចិត្តខ្នះខ្នែង?