-
តើព្រះពិតជានរណា?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៥. ព្រះយេហូវ៉ាចង់ឲ្យអ្នកធ្វើជាមិត្តរបស់លោក
ស្ត្រីម្នាក់ឈ្មោះសូថេន ដែលមកពីប្រទេសកម្ពុជាបាននិយាយថា ពេលគាត់រៀនអំពីឈ្មោះរបស់ព្រះ ធ្វើឲ្យគាត់«មានអារម្មណ៍កក់ក្ដៅក្នុងចិត្តណាស់»។ លេងវីដេអូ រួចពិភាក្សាសំណួរនេះ៖
ក្នុងវីដេអូ តើសូថេនមានអារម្មណ៍យ៉ាងណាពេលរៀនអំពីឈ្មោះរបស់ព្រះ?
មុនពេលអ្នកទៅជាមិត្តភក្ដិរបស់នរណាម្នាក់ ធម្មតាអ្នកស្គាល់ឈ្មោះរបស់គាត់សិន។ សូមអាន យ៉ាកុប ៤:៨ក រួចពិភាក្សាសំណួរដូចតទៅ៖
តើព្រះយេហូវ៉ាអញ្ជើញអ្នកឲ្យធ្វើអ្វី?
ហេតុអ្វីការស្គាល់និងប្រើឈ្មោះរបស់ព្រះជួយអ្នកឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងលោក?
-
-
អ្នកអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ាសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
អ្នកអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា
ព្រះយេហូវ៉ាចង់ឲ្យអ្នកស្គាល់លោកឲ្យបានច្បាស់ជាង។ ហេតុអ្វី? លោកសង្ឃឹមថាពេលអ្នករៀនកាន់តែច្រើនអំពីគុណសម្បត្តិ ការប្រព្រឹត្ត និងគោលបំណងរបស់លោក នោះអ្នកនឹងកាន់តែចង់ធ្វើជាមិត្តរបស់លោក។ តើអ្នកពិតជាអាចជឿបានទេថា អ្នកអាចធ្វើជាមិត្តរបស់លោក? (សូមអាន ចម្រៀងសរសើរព្រះ ២៥:១៤) តើអ្នកអាចធ្វើអ្វីខ្លះដើម្បីទៅជាមិត្តរបស់លោក? គម្ពីរមានចម្លើយចំពោះសំណួរទាំងនោះ ហើយក៏ប្រាប់អំពីមូលហេតុដែលព្រះយេហូវ៉ាគឺជាមិត្តល្អបំផុតដែលអ្នកអាចមាន។
១. តើព្រះយេហូវ៉ាអញ្ជើញអ្នកឲ្យធ្វើអ្វី?
ក្នុងគម្ពីរដែលជាបណ្ដាំរបស់ព្រះ លោកអញ្ជើញថា៖ «ចូរចូលទៅជិតព្រះ នោះលោកនឹងចូលមកជិតអ្នក»។ (យ៉ាកុប ៤:៨) តើនេះមានអត្ថន័យអ្វី? ព្រះយេហូវ៉ាកំពុងអញ្ជើញអ្នកឲ្យធ្វើជាមិត្តរបស់លោក។ អ្នកខ្លះពិបាកជឿថាពួកគេអាចធ្វើជាមិត្តរបស់ព្រះ ដោយសារពួកគេមើលលោកមិនឃើញ។ អ្នកខ្លះទៀតគិតថា ការចាត់ទុកព្រះជាមិត្តគឺមិនបង្ហាញការគោរពទេ។ ប៉ុន្តែ ក្នុងគម្ពីរ ព្រះយេហូវ៉ាបានប្រាប់ព័ត៌មានទាំងអស់ដែលយើងត្រូវការដើម្បីដឹងអំពីគុណសម្បត្តិរបស់លោក និងដើម្បីជួយយើងឲ្យចូលទៅជិតលោក។ ពេលយើងអានព័ត៌មានក្នុងគម្ពីរដែលមកពីព្រះយេហូវ៉ា នោះយើងនឹងកាន់តែជិតស្និទ្ធជាមួយនឹងលោក ទោះជាយើងមើលលោកមិនឃើញក៏ដោយ។
២. ហេតុអ្វីព្រះយេហូវ៉ាជាមិត្តសម្លាញ់ល្អបំផុតដែលអ្នកអាចមាន?
គ្មានអ្នកណាស្រឡាញ់អ្នកខ្លាំងដូចព្រះយេហូវ៉ាទេ។ លោកចង់ឲ្យអ្នកមានសុភមង្គល ហើយចង់ឲ្យអ្នកអធិដ្ឋានទៅលោកនៅពេលណាដែលអ្នកត្រូវការឲ្យលោកជួយ។ អ្នកអាច«ផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នក»។ (ពេត្រុសទី១ ៥:៧) ព្រះយេហូវ៉ាតែងតែនៅចាំជួយផ្ដល់កម្លាំងចិត្ត សម្រាលទុក្ខ និងស្ដាប់អ្វីដែលមិត្តសម្លាញ់របស់លោកនិយាយជានិច្ច។—សូមអាន ចម្រៀងសរសើរព្រះ ៩៤:១៨, ១៩
៣. តើព្រះយេហូវ៉ាចង់ឲ្យមិត្តសម្លាញ់របស់លោកធ្វើអ្វីខ្លះ?
ព្រះយេហូវ៉ាស្រឡាញ់មនុស្សទាំងអស់ «តែលោកជាមិត្តជិតស្និទ្ធរបស់មនុស្សទៀងត្រង់»។ (សុភាសិត ៣:៣២) ព្រះយេហូវ៉ាចង់ឲ្យមិត្តរបស់លោកខំព្យាយាមធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់លោក និងចង់ឲ្យពួកគេជៀសវាងពីអ្វីដែលលោកចាត់ទុកថាអាក្រក់។ មនុស្សខ្លះគិតថាពួកគេមិនអាចរស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាស្ដីអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់បានទេ។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាចេះយោគយល់។ លោកព្រមទទួលយកមនុស្សគ្រប់រូបដែលពិតជាស្រឡាញ់លោក និងដែលខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យលោកពេញចិត្ត។—ចម្រៀងសរសើរព្រះ ១៤៧:១១; សកម្មភាព ១០:៣៤, ៣៥
បង្កើនចំណេះ
សូមរៀនថែមទៀតអំពីរបៀបដែលអ្នកអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា ហើយសូមស្វែងយល់អំពីមូលហេតុដែលលោកជាមិត្តសម្លាញ់ល្អបំផុតដែលអ្នកអាចមាន។
៤. អាប្រាហាំជាមិត្តសម្លាញ់ព្រះយេហូវ៉ា
កំណត់ហេតុគម្ពីរអំពីអាប្រាហាំ (ឬហៅថាអាប់រ៉ាម) ជួយយើងឲ្យយល់ថាការធ្វើជាមិត្តសម្លាញ់របស់ព្រះរួមបញ្ចូលអ្វីខ្លះ។ សូមអានអំពីអាប្រាហាំ នៅសៀវភៅដើមកំណើត ១២:១-៤។ រួចពិភាក្សាសំណួរដូចតទៅ៖
តើព្រះយេហូវ៉ាបានសុំអាប្រាហាំឲ្យធ្វើអ្វី?
តើព្រះយេហូវ៉ាបានសន្យាអ្វីចំពោះគាត់?
ពេលព្រះយេហូវ៉ាបង្គាប់អាប្រាហាំ តើអាប្រាហាំបានធ្វើយ៉ាងណា?
៥. តើព្រះយេហូវ៉ាសុំមិត្តសម្លាញ់របស់លោកឲ្យធ្វើអ្វីខ្លះ?
ជាធម្មតា យើងរំពឹងថាមិត្តរបស់យើងនឹងធ្វើអ្វីមួយចំនួន។
តើអ្នកចូលចិត្តឲ្យមិត្តរបស់អ្នកធ្វើអ្វីខ្លះ?
សូមអាន យ៉ូហានទី១ ៥:៣ រួចពិភាក្សាសំណួរនេះ៖
តើព្រះយេហូវ៉ាចង់ឲ្យមិត្តរបស់លោកធ្វើអ្វី?
ដើម្បីធ្វើតាមបង្គាប់ព្រះយេហូវ៉ា យើងប្រហែលជាត្រូវផ្លាស់ប្ដូរការប្រព្រឹត្តឬបុគ្គលិកលក្ខណៈខ្លះរបស់យើង។ សូមអាន អេសាយ ៤៨:១៧, ១៨ រួចពិភាក្សាសំណួរនេះ៖
ហេតុអ្វីព្រះយេហូវ៉ាសុំមិត្តរបស់លោកឲ្យធ្វើតាមបង្គាប់របស់លោក?
៦. តើព្រះយេហូវ៉ាធ្វើអ្វីខ្លះដើម្បីជួយមិត្តលោក?
ព្រះយេហូវ៉ាជួយមិត្តរបស់លោកឲ្យស៊ូទ្រាំបញ្ហាផ្សេងៗ។ លេងវីដេអូ រួចពិភាក្សាសំណួរនេះ៖
តើព្រះយេហូវ៉ាបានជួយស្ត្រីម្នាក់ក្នុងវីដេអូឲ្យយកឈ្នះអារម្មណ៍ធ្លាក់ទឹកចិត្តតាមរបៀបណា?
សូមអាន អេសាយ ៤១:១០, ១៣ រួចពិភាក្សាសំណួរដូចតទៅ៖
តើព្រះយេហូវ៉ាសន្យាថានឹងធ្វើអ្វីសម្រាប់មិត្តទាំងអស់របស់លោក?
បើព្រះយេហូវ៉ាជាមិត្ត តើអ្នកគិតថាលោកជាមិត្តល្អឬទេ? ហេតុអ្វី?
៧. ដើម្បីធ្វើជាមិត្តរបស់ព្រះយេហូវ៉ា យើងត្រូវប្រាស្រ័យទាក់ទងជាមួយនឹងលោក
ពេលមិត្តភក្តិនិយាយជាមួយគ្នា ពួកគេកាន់តែជិតស្និទ្ធគ្នា។ សូមអាន ចម្រៀងសរសើរព្រះ ៨៦:៦, ១១ រួចពិភាក្សាសំណួរដូចតទៅ៖
តើយើងអាចនិយាយទៅកាន់ព្រះយេហូវ៉ាតាមរបៀបណា?
តើព្រះយេហូវ៉ានិយាយមកកាន់យើងតាមរបៀបណា?
មនុស្សខ្លះនិយាយថា៖ «មិនអាចទៅរួចទេដែលមនុស្សយើងអាចធ្វើជាមិត្តជាមួយនឹងព្រះ»។
តើអ្នកចង់បង្ហាញបទគម្ពីរមួយណាដែលថាយើងអាចធ្វើជាមិត្តរបស់ព្រះយេហូវ៉ា?
សេចក្ដីសង្ខេប
ព្រះយេហូវ៉ាចង់ធ្វើជាមិត្តរបស់អ្នក ហើយលោកចង់ជួយអ្នកឲ្យចូលមកជិតលោក។
រៀនសាឡើងវិញ
តើព្រះយេហូវ៉ាជួយមិត្តរបស់លោកយ៉ាងដូចម្ដេច?
ហេតុអ្វីព្រះយេហូវ៉ាប្រាប់មិត្តរបស់លោកឲ្យធ្វើការផ្លាស់ប្ដូរ?
តើអ្នកគិតថាព្រះយេហូវ៉ាតម្រូវច្រើនពេកពីមិត្តរបស់លោកឬទេ? ហេតុអ្វី?
ស្វែងយល់ថែមទៀត
តើការធ្វើជាមិត្តរបស់ព្រះអាចផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សូមរៀនអំពីវិធីធ្វើជាមិត្តរបស់ព្រះ។
សូមស្វែងយល់អំពីមូលហេតុដែលស្ត្រីម្នាក់មានអារម្មណ៍ថាការធ្វើជាមិត្តរបស់ព្រះយេហូវ៉ាបានសង្គ្រោះជីវិតនាង។
«ខ្ញុំមិនចង់ស្លាប់ទេ!» (ទស្សនាវដ្ដីប៉មយាម លេខ១ ឆ្នាំ២០១៧)
សូមស្ដាប់ប្អូនៗវ័យក្មេងប្រាប់អារម្មណ៍របស់ពួកគេអំពីព្រះយេហូវ៉ា។
-