បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរដឹងគុណព្រះយេហូវ៉ានិងលោកយេស៊ូ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ៣. តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ចិត្ត​ដឹង​គុណ?

      សូម​ស្រមៃ​គិត​ថា អ្នក​កំពុង​លង់​ទឹក ហើយ​មាន​មនុស្ស​ម្នាក់​បាន​មក​ជួយ​សង្គ្រោះ​អ្នក។ តើ​អ្នក​នឹង​គិត​ថា​អ្វី​ដែល​គាត់​បាន​ធ្វើ​ចំពោះ​អ្នក​គឺ​ជា​រឿង​ធម្មតា​ឬ​ទេ? ឬ​ក៏​អ្នក​ខំ​រក​វិធី​ដើម្បី​សង​គុណ​គាត់​វិញ?

      យើង​អាច​មាន​ឱកាស​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។ សូម​អាន យ៉ូហាន​ទី​១ ៤:៨​-​១០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • ហេតុ​អ្វី​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​ជា​អំណោយ​ដ៏​វិសេស​មួយ?

      • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ធ្វើ​សម្រាប់​អ្នក?

      តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ? សូម​អាន កូរិនថូស​ទី​២ ៥:១៥ និង​យ៉ូហាន​ទី​១ ៤:១១; ៥:៣។ ក្រោយ​ពី​អាន​បទ​គម្ពីរ​នីមួយ​ៗ​ហើយ សូម​ពិភាក្សា​សំណួរ​នេះ​៖

      • យោង​តាម​បទ​គម្ពីរ​នេះ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ដឹង​គុណ​លោក​ទាំង​ពីរ?

  • ហេតុអ្វីអ្នកគួរប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹក?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ១. តើ​អ្វី​ជំរុញ​ចិត្ត​បុគ្គល​ម្នាក់​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ?

      សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រគល់​ខ្លួន​ជូន​លោក។ (​យ៉ូហាន​ទី​១ ៤:១០, ១៩​) គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ថា​៖ ​«​[​ចូរ​]​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត អស់​ពី​សមត្ថភាព​រិះ​គិត និង​អស់​ពី​កម្លាំង​កាយ​»។ (​ម៉ាកុស ១២:៣០​) យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​មិន​គ្រាន់​តែ​តាម​រយៈ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ក៏​តាម​រយៈ​ការ​ប្រព្រឹត្ត​ដែរ។ ជា​ឧទាហរណ៍ បើ​ប្រុស​និង​ស្រី​ពិត​ជា​ស្រឡាញ់​គ្នា​មែន ពួក​គេ​នឹង​រៀប​ការ​ជា​មួយ​គ្នា។ ស្រដៀង​គ្នា​ដែរ បើ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​នឹង​ប្រគល់​ខ្លួន​ជូន​លោក ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក