-
តើ«ឆ្អឹងស្ងួតហែង»និង«សាក្សីពីរនាក់» ជាប់ទាក់ទងគ្នាយ៉ាងណា?ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
-
-
តើ«ឆ្អឹងស្ងួតហែង»និង«សាក្សីពីរនាក់»ជាប់ទាក់ទងគ្នាយ៉ាងណា?
នៅឆ្នាំ១៩១៩ ទំនាយពីរដែលទាក់ទងគ្នាបានកើតឡើង មួយអំពី«ឆ្អឹងស្ងួតហែង» មួយទៀតអំពី«សាក្សីពីរនាក់»។ ការបើកបង្ហាញអំពី«ឆ្អឹងស្ងួតហែង» ប្រាប់ទុកជាមុនអំពីរយៈពេលយ៉ាងយូរ(អស់ជាច្រើនសតវត្សរ៍) ហើយចុងបញ្ចប់នៃរយៈពេលនោះ រាស្ត្ររបស់ព្រះមួយក្រុមធំមានជីវិតឡើងវិញ។ (អេគ. ៣៧:២-៤; បប. ១១:១-៣, ៧-១៣) ទំនាយអំពី«សាក្សីពីរនាក់»រៀបរាប់អំពីរយៈពេលខ្លី(ចាប់ពីចុងឆ្នាំ១៩១៤ដល់ដើមឆ្នាំ១៩១៩) ហើយចុងបញ្ចប់នៃរយៈពេលនោះ រាស្ត្ររបស់ព្រះមួយក្រុមតូចមានជីវិតឡើងវិញ។ ទំនាយទាំងពីររៀបរាប់អំពីការរស់ឡើងវិញក្នុងន័យធៀប ហើយបានកើតឡើងនៅឆ្នាំ១៩១៩ ពេលព្រះយេហូវ៉ាបានបណ្ដាលឲ្យអ្នកដែលលោកបានរើសតាំង«ក្រោកឈរឡើង»វិញ ដោយរំដោះពួកគេពីការជាប់ជាឈ្លើយក្រោមបាប៊ីឡូនដ៏ខ្លាំងក្លា ហើយប្រមូលពួកគេចូលមកក្នុងក្រុមជំនុំដែលបានត្រូវរៀបចំជាថ្មី។—អេគ. ៣៧:១០
ប៉ុន្តែ សូមកត់សម្គាល់ថាការកើតឡើងនៃទំនាយទាំងពីរនេះខុសគ្នាត្រង់ចំណុចសំខាន់មួយ។ ទំនាយអំពី«ឆ្អឹងស្ងួតហែង»នោះប្រាប់ទុកជាមុនអំពីការរស់ឡើងវិញរបស់ពួកអ្នករើសតាំងទាំងអស់ដែលនៅសល់។ ប៉ុន្តែ ទំនាយអំពី«សាក្សីពីរនាក់»ប្រាប់ទុកជាមុនអំពីការរស់ឡើងវិញរបស់ពួកអ្នករើសតាំងខ្លះដែលនៅសល់ ពោលគឺអស់អ្នកដែលនាំមុខក្នុងអង្គការរបស់ព្រះ ហើយបានត្រូវតែងតាំងជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។—ម៉ាថ. ២៤:៤៥; បប. ១១:៦a
-
-
តើ«ឆ្អឹងស្ងួតហែង»និង«សាក្សីពីរនាក់» ជាប់ទាក់ទងគ្នាយ៉ាងណា?ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
-
-
ដើម ១៩១៩
១៩១៩: «សាក្សីពីរនាក់»មានជីវិតឡើងវិញ ពេលពួកអ្នករើសតាំងមួយក្រុមតូចដែលកំពុងនាំមុខក្នុងអង្គការព្រះបានត្រូវតែងតាំងជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»
-