ចម្រៀងលេខ១២២
ចូរពង្រឹងជំហរឲ្យមាំមួនឡើង!
១. មនុស្សពីគ្រប់ជាតិសាសន៍ភិតភ័យកើតទុក្ខ
ព្រួយចិត្តនឹងហេតុការណ៍កើតឡើងនៅថ្ងៃមុខ
យើងត្រូវឈរមាំមួនមិនរង្គើឲ្យសោះ
បម្រើព្រះយើងដោយចិត្តស្មោះ។
(បន្ទរ)
មាំមួនយើងត្រូវតាំងចិន្ដា
មិនរួមចំណែកនឹងលោកា
បើយើងរឹងមាំជានិច្ច
យើងនឹងទទួលជីវ៉ា។
២. មានអន្ទាក់ពេញពាសពិភពលោកសាថាន
បើយើងដឹងខុសត្រូវយើងនឹងអាចជៀសបាន
ស្អប់ការអាក្រក់ស្រឡាញ់ក្ដីពិតហ្មត់ហ្មង
ជួយយើងមិនឲ្យរង្គើផង។
(បន្ទរ)
មាំមួនយើងត្រូវតាំងចិន្ដា
មិនរួមចំណែកនឹងលោកា
បើយើងរឹងមាំជានិច្ច
យើងនឹងទទួលជីវ៉ា។
៣. ចូរគោរពព្រះដោយស្មោះពីដួងចិន្ដា
ហើយចូលរួមបម្រើលោកម្ចាស់យើងផងណា
ផ្សាយដំណឹងល្អជានិច្ចកុំឲ្យបង្អង់
គ្រាចុងបញ្ចប់ជិតកន្លង។
(បន្ទរ)
មាំមួនយើងត្រូវតាំងចិន្ដា
មិនរួមចំណែកនឹងលោកា
បើយើងរឹងមាំជានិច្ច
យើងនឹងទទួលជីវ៉ា៕
(សូមពិនិត្យបន្ថែម លូក. ២១:៩; ១ពេ. ៤:៧)