ចម្រៀងលេខ២
នាមលោកគឺយេហូវ៉ា
១. នាមលោកគឺយេហូវ៉ា
លោកបង្កើតផែនដីសួគ៌ា
នៅគ្រប់សម័យគ្រប់វេលា
ជាព្រះពិតមានជីវ៉ា
យើងជាបណ្ដារាស្ត្រលោក
នេះជាយសខ្ពង់ខ្ពស់ថ្លៃថ្លា
គ្រប់កុលសម្ព័ន្ធនិងភាសា
យើងផ្សាយថាលោកអស្ចារ្យ។
(បន្ទរ)
យេហូវ៉ា យេហូវ៉ា
គ្មានព្រះឯណាដូចលោក
ហើយក៏គ្មានដែរនៅឯសួគ៌ា
ឬនៅលើដែនលោកា
មានតែបិតាមានឫទ្ធិខ្លាំងក្លា
គ្រប់កាយាត្រូវដឹងជាក់
យេហូវ៉ា យេហូវ៉ា
យើងគ្មានព្រះណាក្រៅពីបិតា។
២. នាមលោកគឺយេហូវ៉ា
លោកបង្កើតគ្រប់មនុស្សា
ដូចជាបិតាប៉ងប្រាថ្នា
ធ្វើតាមលោកមានវាចា
លោកមេត្តាដាក់ឈ្មោះយើង
ជាសាក្សីព្រះយេហូវ៉ា
យើងមានយសព្រោះលោកបានថា
យើងជារាស្ត្រនៃនាមយ៉ា។
(បន្ទរ)
យេហូវ៉ា យេហូវ៉ា
គ្មានព្រះឯណាដូចលោក
ហើយក៏គ្មានដែរនៅឯសួគ៌ា
ឬនៅលើដែនលោកា
មានតែបិតាមានឫទ្ធិខ្លាំងក្លា
គ្រប់កាយាត្រូវដឹងជាក់
យេហូវ៉ា យេហូវ៉ា
យើងគ្មានព្រះណាក្រៅពីបិតា៕
(សូមពិនិត្យបន្ថែម ២ប្រ. ៦:១៤; ចសព. ៧២:១៩; អេ. ៤២:៨)