ចម្រៀងលេខ១៤៧
ពាក្យសន្យាអំពីជីវិតគ្មានទីបញ្ចប់
១. យើងនឹងរស់ជានិច្ចតាមសន្យា
ផែនដីនឹងគង់នៅថេរឋិត
‹ក្ដីចម្រើនដល់មនុស្សរាបសា›
នេះនឹងកើតឡើងមែនពិត។
(បន្ទរ)
យើងអាចរស់រហូតបាន
គួរខំអស់ពីចិត្តប្រាណ
ព្រះធ្វើតាមពាក្យសន្យា
ស្របតាមបំណងលោក។
២. ពេលមានសួនឧទ្យានល្អអស្ចារ្យ
កូនព្រះទាំងអស់មានសេរី
ក្រោមការដឹកនាំព្រះយេហូវ៉ា
មានក្ដីសុខពេញផែនដី។
(បន្ទរ)
យើងអាចរស់រហូតបាន
គួរខំអស់ពីចិត្តប្រាណ
ព្រះធ្វើតាមពាក្យសន្យា
ស្របតាមបំណងលោក។
៣. មិនយូរអ្នកស្លាប់នឹងមានជីវ៉ា
លែងមានសោកាទុក្ខទោម្នេញ
ព្រះលោកស្រឡាញ់តែងថែរក្សា
ហើយជូតអស់ទឹកភ្នែកចេញ។
(បន្ទរ)
យើងអាចរស់រហូតបាន
គួរខំអស់ពីចិត្តប្រាណ
ព្រះធ្វើតាមពាក្យសន្យា
ស្របតាមបំណងលោក៕
(សូមពិនិត្យបន្ថែម អេ. ២៥:៨; លូក. ២៣:៤៣; យ៉ូន. ១១:២៥; បប. ២១:៤)