ចម្រៀងលេខ៦
សេចក្ដីអធិដ្ឋានរបស់អ្នកបម្រើព្រះ
(អេភេសូរ ៦:១៨)
១. ឱ បិតា សួគ៌ា ឧត្តម កន្លង
សូម ឲ្យ នាម លោក បាន បរិសុទ្ធ ហ្មត់ ហ្មង
សេចក្ដី មេត្ដា លោក នឹង នៅ ឋិត ថេរ
ជា រៀង ដរាប មិន ដែល សាប សូន្យ ទេ
ជា ដរាប មិន សាប សូន្យ ទេ
ក្ដី មេត្ដា លោក នៅ ឋិត ថេរ។
២. សូម ជួយ យើង ឲ្យ ស្រឡាញ់ ក្ដី ពិត ត្រង់
សូម ជួយ យើង ខ្ញុំ ធ្វើ តាម បំណង លោក ផង
ឯ បញ្ញត្ដិ លោក យើង តាម ជា និរន្តរ៍
ដោយ រក ចៀម លោក ហើយ ជួយ ថែ បំប៉ន
រក ចៀម លោក ហើយ ថែ បំប៉ន
បញ្ញត្ដិ យើង តាម ជា និរន្តរ៍។
៣. សូម ឲ្យ យើង មាន ប្រាជ្ញា ពី សួគ៌ា
ឲ្យ មាន ក្នុង ចិត្ត ក្ដី ស្រឡាញ់ យ៉ាង ហូរ ហៀរ
ជួយ យើង បង្ហាញ ក្ដី ស្រឡាញ់ មេត្ដា
ដើម្បី ជួយ គេ ឲ្យ ស្គាល់ ព្រះ អស្ចារ្យ
ជួយ គេ ឲ្យ ស្គាល់ ព្រះ អស្ចារ្យ
សូម យើង បង្ហាញ ចិត្ត មេត្ដា៕
(សូមពិនិត្យបន្ថែម ទំនុក. ១៤៣:១០; យ៉ូន. ២១:១៥-១៧; យ៉ា. ១:៥)