ចម្រៀងលេខ២២
‹ព្រះយេហូវ៉ាជាគង្វាលខ្ញុំ›
(ទំនុកតម្កើង ២៣)
១. ព្រះ យេហូវ៉ា ជា គង្វាល ខ្ញុំ
គ្មាន ហេតុ ព្រួយ ភ័យ ភិត ចិន្ដា
ព្រះ ដែល ស្រឡាញ់ ចៀម លោក យ៉ាង ស្មោះ ត្រង់
នឹង មិន ភ្លេច នរ ណា ឡើយ ណា
លោក នាំ ខ្ញុំ ទៅ ទី ទឹក ថ្លា ឆ្វង់
ឲ្យ ស្រាក ស្រាន្ត ទាំង ចិត្ត ទាំង ប្រាណ
លោក នាំ ខ្ញុំ តាម មាគ៌ា ដ៏ សុចរិត
ដើម្បី លើក នាម លោក ថ្កើង ថ្កាន
លោក នាំ ខ្ញុំ តាម មាគ៌ា ដ៏ សុចរិត
ដើម្បី លើក នាម លោក ថ្កើង ថ្កាន។
២. ទោះ ជា ឯ កា នា ទី ងងឹត
ខ្ញុំ ដើរ មិន ខ្លាច គ្រោះ កាច ណា
ព្រោះ គង្វាល ឧត្តម គង់ នៅ ជិត ខ្ញុំ
ព្រនង់ លោក ការ ពារ រក្សា
ហើយ លោក ចាក់ ប្រេង លាប លើ ក្បាល ខ្ញុំ
ពែង ខ្ញុំ លោក ចាក់ ឲ្យ ពេញ ហៀរ
ក្ដី មេត្ដា លោក នឹង ជាប់ តាម រូប ខ្ញុំ
ឲ្យ និត្យ នៅ នឹង លោក គ្រប់ គ្រា
ក្ដី មេត្ដា លោក នឹង ជាប់ តាម រូប ខ្ញុំ
ឲ្យ និត្យ នៅ នឹង លោក គ្រប់ គ្រា។
៣. ឱ គង្វាល ខ្ញុំ លោក ស្រឡាញ់ ខ្ញុំ!
ខ្ញុំ ច្រៀង សរសើរ លោក ដោយ អរ
ថ្លែង ប្រាប់ ថា លោក មេត្ដា ប្រោស ប្រណី
ដល់ អស់ អ្នក មាន ចិត្ត ស្មោះ សរ
បណ្ដាំ លោក ខ្ញុំ នឹង តាម ស្មោះ ត្រង់
តាម មាគ៌ា លោក ឥត កែ គេច
ការ បម្រើ លោក ជា ឯក សិទ្ធិ ថ្លា ថ្លៃ
ដែល ខ្ញុំ នឹង រក្សា ជា និច្ច
ការ បម្រើ លោក ជា ឯក សិទ្ធិ ថ្លា ថ្លៃ
ដែល ខ្ញុំ នឹង រក្សា ជា និច្ច៕
(សូមពិនិត្យបន្ថែម ទំនុក. ២៨:៩; ៨០:១)