ចម្រៀងលេខ៤៣
ត្រូវដឹងខ្លួន រឹងមាំ ហើយខ្លាំងក្លា
១. ត្រូវ ដឹង ខ្លួន រឹង មាំ ហើយ ខ្លាំង ក្លា ចូរ តាំង ចិត្ត ស៊ូ ទ្រាំ ឥត លះ
ត្រូវ មាន ចិត្ត មោះ មុត និង ក្លាហាន ព្រោះ យើង នឹង បាន ជ័យ ជម្នះ
បញ្ញត្ដិ គ្រិស្ត យេស៊ូ យើង តាម ឥត គេច
ក្រោម បង្គាប់ លោក យើង រឹង មាំ ជា និច្ច។
(បន្ទរ)
យើង ត្រូវ ដឹង ខ្លួន រឹង មាំ ហើយ ខ្លាំង ក្លា!
តស៊ូ លុះ ដល់ ទី បញ្ចប់!
២. ចូរ ដឹង ខ្លួន ហើយ ចាំ យាម ជា និច្ច តែង ស្ដាប់ បង្គាប់ ឥត បង្អង់
ឆាប់ ធ្វើ តាម ការ ណែ នាំ នៃ គ្រិស្ត ពី ខ្ញុំ បម្រើ ដ៏ ស្មោះ ត្រង់
ចូរ ស្ដាប់ ឱវាទ អ្នក ចាស់ ទុំ គ្រប់ កាយ
ដែល ការ ពារ ក្ដី ពិត និង ចៀម ទាំង ឡាយ។
(បន្ទរ)
យើង ត្រូវ ដឹង ខ្លួន រឹង មាំ ហើយ ខ្លាំង ក្លា!
តស៊ូ លុះ ដល់ ទី បញ្ចប់!
៣. ចូរ ដឹង ខ្លួន មាន សាមគ្គីភាព កាល ការ ពារ ដំណឹង ល្អ ពិត
ទោះ សត្រូវ ខំ តយុទ្ធ ប្រឆាំង យើង បន្ត ផ្សាយ ឥត ភ័យ ភិត
រួម បន្លឺ សំឡេង ពេញ ពាស លោកា
មើល! ថ្ងៃ ព្រះ យេហូវ៉ា ជិត ហើយ ណា៎។
(បន្ទរ)
យើង ត្រូវ ដឹង ខ្លួន រឹង មាំ ហើយ ខ្លាំង ក្លា!
តស៊ូ លុះ ដល់ ទី បញ្ចប់!
(សូមពិនិត្យបន្ថែម ម៉ាថ. ២៤:១៣; ហេ. ១៣:៧, ១៧; ១ពេ. ៥:៨)