ចម្រៀងលេខ២៤
ចូរផ្ដោតអារម្មណ៍លើរង្វាន់!
(កូរិនថូសទី២ ៤:១៨)
១. ពេល ភ្នែក ងងឹត ទៅ ជា ភ្នែក ភ្លឺ
ត្រចៀក អ្នក ថ្លង់ នឹង បាន ស្ដាប់ ឮ
វាល រហោឋាន បញ្ចេញ សម្រស់
ពី ដី ហួត ហែង មាន ទឹក ហូរ ច្រោះ
អស់ អ្នក ពិការ នឹង លោត សប្បាយ
បង ប្អូន ញាតិ មិត្ត នឹង លែង ឃ្លាត ឆ្ងាយ
គ្រា នោះ អ្នក មាន ជីវិត សោភ័ណ
បើ អ្នក ផ្ដោត អារម្មណ៍ លើ រង្វាន់។
២. ពេល អ្នក គ អាច និយាយ ឡើង វិញ
ពេល អ្នក វ័យ ចាស់ ប្រែ ជា ក្មេង វិញ
ពេល ផែន ដី មាន ផល បរិបូរ
ឯ សេចក្ដី ល្អ តែង មាន ហៀរ ហូរ
ឮ តែ កូន ក្មេង ច្រៀង អរ ចិន្ដា
ហើយ ក្ដី សុខ សាន្ត មាន ពេញ លោកា
អ្នក នឹង ឃើញ អ្នក ស្លាប់ មាន ជីវ័ន
បើ អ្នក ផ្ដោត អារម្មណ៍ លើ រង្វាន់។
៣. ពេល ចៀម ចចក រួម ស៊ី ចំណី
ខ្លា ឃ្មុំ កូន គោ ប្រឡែង ឥត ភ័យ
កុមារ តូច មួយ នាំ សត្វ រត់ លេង
ពួក សត្វ ស្ដាប់ តាម សំឡេង កូន ក្មេង
ពេល រឿង ទឹក ភ្នែក បាន ហួស កន្លង
គ្មាន ការ ឈឺ ចាប់ ភ័យ ព្រួយ សៅហ្មង
អ្នក នឹង ឃើញ ពរ ទាំង នេះ ឥត ភាន់
បើ អ្នក ផ្ដោត អារម្មណ៍ លើ រង្វាន់៕
(សូមពិនិត្យបន្ថែម អេ. ១១:៦-៩; ៣៥:៥-៧; យ៉ូន. ១១:២៤)