ចម្រៀងលេខ២៨
ការចងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា
១. តើនរណាជាមិត្តលោក
ក្នុងត្រសាលលោកអាចស្នាក់?
តើនរណាជាមិត្តលោកអាចទុកចិត្ត
ហើយពិតជាស្គាល់លោកជាក់?
អ្នកដែលស្ដាប់បង្គាប់លោក
មានជំនឿលើលោកក្រៃ
អ្នកដែលមានចិត្តស្មោះហើយក៏ត្រឹមត្រូវ
កាន់តាមក្ដីពិតថ្លាថ្លៃ។
២. តើនរណាជាមិត្តលោក
អាចចូលទៅជិតលោកបាន?
តើនរណាដែលធ្វើឲ្យលោករីករាយ
នាមលោកគេស្គាល់គ្រប់ប្រាណ?
អ្នកដែលលើកតម្កើងលោក
បណ្ដាំលោកគេត្រេកអរ
អ្នកដែលមានចិត្តស្មោះប្រព្រឹត្តទៀងត្រង់
ពោលពាក្យពិតដោយស្មោះសរ។
៣. យើងផ្ទេរកង្វល់ទៅលោក
ថ្លែងប្រាប់លោកអស់ពីចិត្ត
យើងស្រឡាញ់លោកទាំងមានភាពស្នាលស្និទ្ធ
រៀងរាល់ថ្ងៃលោកថ្នមថ្និត
យកលោកជាមិត្តកល្យាណ
យើងខ្ញុំចង់បានជានិច្ច
យើងពិតជាមានមិត្តដ៏ល្អថ្លាថ្លៃ
លោកជាមិត្តដ៏ស្មោះពិត៕
(សូមពិនិត្យបន្ថែម ចសព. ១៣៩:១; ១ពេ. ៥:៦, ៧)