ចម្រៀងលេខ១៣១
«គូដែលព្រះបានផ្សំផ្គុំ»
(ម៉ាថាយ ១៩:៥, ៦)
១. ពួរបីធ្លុងវេញហើយណា៎
ដោយថ្លៃថ្នូរនិងចិត្តអរ
ព្រះយេហូវ៉ានិងមនុស្ស
ឮពាក្យសច្ចាបវរ។
(បន្ទរទី១)
ប្រុសសច្ចានៅមុខព្រះថា
ស្រឡាញ់នាងពីចិន្ដា
‹កុំឲ្យអ្នកណាពង្រាត់គូ
ដែលព្រះផ្សំផ្គុំឡើយណា៎›។
២. គូថ្មីរៀនបណ្ដាំព្រះ
ហើយធ្វើតាមលោកប្រាថ្នា
គាត់ទាំងពីរសុំព្រះឲ្យពរ
ជួយធ្វើតាមពាក្យសច្ចា។
(បន្ទរទី២)
នាងសច្ចានៅមុខព្រះថា
ស្រឡាញ់ប្ដីពីចិន្ដា
‹កុំឲ្យអ្នកណាពង្រាត់គូ
ដែលព្រះផ្សំផ្គុំឡើយណា៎›៕
(សូមពិនិត្យបន្ថែម ដក. ២:២៤; អទ. ៤:១២; អេភ. ៥:២២-៣៣)