-
ដំណើរចាកចេញ ៣៨:៩-១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ រួចមក គាត់រៀបចំឲ្យមានទីធ្លាជុំវិញត្រសាល។+ នៅព្រំប្រទល់ខាងត្បូងទីធ្លា គាត់ធ្វើរនាំងពីក្រណាត់សាច់ល្អ ដែលមានប្រវែង១០០ហត្ថ។+ ១០ គាត់ដាក់បង្គោលស្ពាន់២០ដើមនិងជើងទ្រពីស្ពាន់ចំនួន២០។ ឯតម្ពក់ជាប់នឹងបង្គោល និងកងសម្រាប់ភ្ជាប់ គាត់ធ្វើពីប្រាក់។ ១១ ចំណែកនៅព្រំប្រទល់ខាងជើងវិញ មានរនាំងប្រវែង១០០ហត្ថ ហើយមានបង្គោលស្ពាន់២០ដើម និងជើងទ្រធ្វើពីស្ពាន់ចំនួន២០។ ឯតម្ពក់ជាប់នឹងបង្គោលព្រមទាំងកងសម្រាប់ភ្ជាប់ គាត់ធ្វើពីប្រាក់។
-