-
ជំរឿនបណ្ដាជន ១២:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ព្រះយេហូវ៉ាតបទៅម៉ូសេថា៖ «បើឪពុកនាងស្ដោះទឹកមាត់ដាក់មុខនាង នោះនាងនឹងមានសេចក្ដីខ្មាសអស់៧ថ្ងៃ មែនទេ? ដូច្នេះ ចូរឲ្យនាងទៅរស់នៅដាច់ដោយឡែកពីគេនៅខាងក្រៅជំរំអស់រយៈពេល៧ថ្ងៃចុះ+ ក្រោយនោះនាងអាចចូលទៅក្នុងជំរំវិញបាន»។
-
-
បណ្ដាស្ដេចទី២ ៧:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ នៅពេលនោះ មានអ្នកកើតជំងឺឃ្លង់បួននាក់អង្គុយនៅខ្លោងទ្វារក្រុង។+ ពួកគេក៏និយាយគ្នាថា៖ «ហេតុអ្វីក៏យើងអង្គុយរង់ចាំស្លាប់នៅទីនេះដូច្នេះ?
-
-
ប្រវត្តិហេតុទី២ ២៦:២០, ២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ពេលអាសារៀជាសង្ឃនាយក និងពួកសង្ឃទាំងអស់បានមើលទៅគាត់ ពួកគេបានឃើញរោគឃ្លង់ពេញថ្ងាសរបស់គាត់។ ដូច្នេះ ពួកគេប្រញាប់យកគាត់ចេញពីទីនោះ។ អូសៀសក៏រូតរះចេញទៅដែរ ព្រោះព្រះយេហូវ៉ាបានដាក់ទោសគាត់។
២១ ស្ដេចអូសៀសបានកើតរោគឃ្លង់រហូតដល់ថ្ងៃស្លាប់។ ក្រោយពីកើតរោគឃ្លង់ គាត់បានស្នាក់នៅផ្ទះមួយដោយឡែកពីគេ+ ហើយគាត់មិនបានត្រូវអនុញ្ញាតឲ្យចូលវិហារព្រះយេហូវ៉ាទៀតឡើយ។ ចំណែកយ៉ូថាមជាកូនរបស់ស្ដេចអូសៀស គាត់ជាអ្នកមើលការខុសត្រូវលើវិមានស្ដេច ថែមទាំងវិនិច្ឆ័យក្ដីឲ្យបណ្ដាជននៅក្នុងស្រុក។+
-