-
ច្បាប់លេវី ២៦:៤៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៦ នេះហើយជាច្បាប់ បញ្ញត្តិ និងការសម្រេចក្ដីដែលព្រះយេហូវ៉ាបានធ្វើជាមួយនឹងបណ្ដាជនអ៊ីស្រាអែលនៅភ្នំស៊ីណាយ តាមរយៈម៉ូសេ។+
-
-
ជំរឿនបណ្ដាជន ៣០:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ «នេះជាច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ ស្ដីអំពីសម្បថរបស់ប្រពន្ធក្នុងបន្ទុកប្ដី និងអំពីសម្បថរបស់នារីម្នាក់ដែលរស់នៅជាមួយនឹងឪពុក»។
-
-
ជំរឿនបណ្ដាជន ៣៦:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ នេះហើយជាច្បាប់និងបញ្ញត្តិដែលព្រះយេហូវ៉ាបានឲ្យដល់បណ្ដាជនអ៊ីស្រាអែលតាមរយៈម៉ូសេ នៅឯតំបន់វាលម៉ូអាប់ក្បែរទន្លេយ៉ូដាន់ ទល់មុខក្រុងយេរីខូ។+
-
-
ការបំភ្លឺច្បាប់ ៦:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ «នេះជាច្បាប់ បញ្ញត្តិ និងក្រឹត្យក្រមដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានឲ្យសម្រាប់បង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចកាន់តាម ពេលដែលអ្នករាល់គ្នាឆ្លងចូលទៅរស់នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងទទួលជាមត៌ក។
-