-
បណ្ដាស្ដេចទី១ ៤:៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ មនុស្សពីគ្រប់ប្រជាជាតិបានមកស្ដាប់សម្ដីរបស់សាឡូម៉ូនដែលប្រកបដោយប្រាជ្ញា។ ឯបណ្ដាស្ដេចនៅទូទាំងផែនដីក៏បានឮអំពីប្រាជ្ញារបស់គាត់ដែរ។+
-
-
បណ្ដាស្ដេចទី១ ១០:៤-៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ មហាក្សត្រីស្រុកសេបានឹកអស្ចារ្យក្នុងចិត្ត ពេលឃើញថាសាឡូម៉ូនមានប្រាជ្ញាដ៏ឈ្លាសវៃ+ និងឃើញវិមានដែលគាត់បានសង់។+ ៥ នាងកោតស្ញប់ស្ញែងយ៉ាងខ្លាំង ពេលឃើញអាហារនៅលើតុរបស់សាឡូម៉ូន+ ពួកអ្នកកាន់ពែង របៀបរៀបចំកន្លែងអង្គុយរបស់ពួកមន្ត្រីគាត់ ព្រមទាំងរបៀបបម្រើនៅតុនិងឯកសណ្ឋានរបស់ពួកអ្នកបម្រើ។ នាងក៏កោតស្ងើចដែរ ពេលឃើញគ្រឿងបូជាដុតទាំងប៉ុន្មានដែលសាឡូម៉ូនជូនជាទៀងទាត់នៅឯវិហាររបស់ព្រះយេហូវ៉ា។ ៦ ម្ល៉ោះហើយ នាងបាននិយាយទៅកាន់ស្ដេចថា៖ «ដំណឹងដែលខ្ញុំបានឮនៅឯស្រុករបស់ខ្ញុំ អំពីប្រាជ្ញានិងអ្វីៗដែលលោកបានសម្រេច គឺពិតដូចគេនិយាយមែន។ ៧ ដំបូងខ្ញុំមិនជឿអ្វីដែលគេប្រាប់នោះទេ ទាល់តែខ្ញុំបានមកឃើញដោយផ្ទាល់ភ្នែក ហើយមើល! អ្វីដែលគេបានប្រាប់គឺមិនទាំងដល់ពាក់កណ្ដាលផង។ លោកមានប្រាជ្ញាដ៏ឈ្លាសវៃនិងភាពចម្រុងចម្រើន លើសពីអ្វីដែលខ្ញុំបានឮឆ្ងាយណាស់។
-
-
ដានីយ៉ែល ១:១៩, ២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ពេលស្ដេចនិយាយជាមួយនឹងយុវជនទាំងនោះ គាត់ឃើញថាគ្មានយុវជនណាអាចប្រៀបផ្ទឹមនឹងដានីយ៉ែល ហាណានា មីសាអែល និងអាសារៀបានឡើយ។+ ដូច្នេះ ពួកគេទាំងបួននាក់ក៏ទទួលភារកិច្ចបម្រើស្ដេច។ ២០ ពេលស្ដេចសួរពួកគេអំពីរឿងពិបាកៗដែលត្រូវការប្រើប្រាជ្ញានិងការយល់ដឹង ស្ដេចឃើញថាពួកគេទាំងបួននាក់ ពូកែជាងគ្រូវេទមន្តនិងគ្រូទាយ+ទាំងអស់ក្នុងរាជាណាចក្ររបស់គាត់ ដល់ទៅ១០ដង។
-