-
ដំណើរចាកចេញ ២៣:៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ «ខ្ញុំនឹងកំណត់ព្រំប្រទល់ទឹកដីរបស់អ្នករាល់គ្នា ចាប់ពីសមុទ្រក្រហមទៅដល់សមុទ្រមេឌីទែរ៉ានេ* ហើយចាប់ពីតំបន់ស្ងាត់ជ្រងំទៅដល់ទន្លេអឺប្រាត។+ ព្រោះខ្ញុំនឹងប្រគល់អ្នកស្រុកទាំងនោះក្នុងកណ្ដាប់ដៃអ្នករាល់គ្នា រួចអ្នករាល់គ្នានឹងបណ្ដេញពួកគេចេញពីទឹកដីទាំងនោះទៅ។+
-
-
ជំរឿនបណ្ដាជន ៣៤:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «ចូរណែនាំបណ្ដាជនអ៊ីស្រាអែលថា៖ ‹ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន+ ជាទឹកដីដែលអ្នករាល់គ្នានឹងទទួលជាមត៌កនោះ អ្នករាល់គ្នាត្រូវកំណត់ព្រំប្រទល់ដូចតទៅនេះ៖+
៣ «‹ព្រំប្រទល់នៅភាគខាងត្បូង អ្នករាល់គ្នាត្រូវរាប់ចាប់ពីតំបន់ស្ងាត់ជ្រងំស៊ីងជាប់ស្រុកអេដំ ហើយព្រំប្រទល់ភាគខាងត្បូងឆៀងខាងកើត ត្រូវរាប់ចាប់ពីចុងសមុទ្រអំបិល។*+
-