-
ដំណើរចាកចេញ ៤:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ បន្ទាប់មក ម៉ូសេបានត្រឡប់ទៅជួបយេតរ៉ូជាឪពុកក្មេកវិញ+ ហើយប្រាប់គាត់ថា៖ «សូមលោកឪពុកអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅស្រុកអេហ្ស៊ីបវិញផង ដើម្បីខ្ញុំអាចដឹងសុខទុក្ខជនរួមជាតិរបស់ខ្ញុំ»។ យេតរ៉ូបាននិយាយថា៖ «ចូរកូនទៅដោយសុខសាន្តចុះ»។
-
-
ជំរឿនបណ្ដាជន ១០:២៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ បន្ទាប់មក ម៉ូសេបាននិយាយទៅកាន់ហូបាប់ជាកូនរូអាល់។*+ រូអាល់ជាជនជាតិម៉ាឌាន ត្រូវជាឪពុកក្មេករបស់ម៉ូសេ។ ម៉ូសេបានប្រាប់ហូបាប់ថា៖ «ពួកយើងកំពុងចេញដំណើរទៅកន្លែងដែលព្រះយេហូវ៉ាសន្យាប្រគល់ឲ្យពួកយើង។+ សូមអញ្ជើញទៅជាមួយនឹងពួកយើង+ ពួកយើងនឹងប្រព្រឹត្តល្អចំពោះអ្នក។ ព្រោះព្រះយេហូវ៉ាបានសន្យាថានឹងប្រគល់អ្វីល្អៗដល់បណ្ដាជនអ៊ីស្រាអែល»។+
-