-
អ្នកសម្រេចក្ដី ២:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ប៉ុន្តែ ពេលណាដែលអ្នកសម្រេចក្ដីស្លាប់ទៅ ពេលនោះពួកគេក៏ប្រព្រឹត្តអាក្រក់ខ្លាំងជាងបុព្វបុរសរបស់ពួកគេទៅទៀត ដោយធ្វើតាមព្រះផ្សេងៗ ហើយឱនគោរពព្រះទាំងនោះ។+ ពួកគេមិនព្រមកែប្រែការប្រព្រឹត្តនិងចរិតរឹងចចេសរបស់ពួកគេឡើយ។
-
-
អ្នកសម្រេចក្ដី ៤:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ក្រោយពីអ៊ីហឺតទទួលមរណភាព ជនជាតិអ៊ីស្រាអែលក៏ប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្តម្ដងទៀត។+
-
-
នេហេមា ៩:២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ «លុះដល់ពេលបានសុខហើយ ពួកគេក៏បានប្រព្រឹត្តអ្វីដែលលោកមិនពេញចិត្តម្ដងទៀត+ ហើយលោកបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃពួកសត្រូវដែលជិះជាន់ពួកគេ។+ ប៉ុន្តែ ពេលពួកគេវិលមករកលោកវិញ ហើយស្រែកសុំជំនួយពីលោក+ លោកក៏ស្ដាប់ពួកគេពីស្ថានសួគ៌ ហើយជួយសង្គ្រោះពួកគេម្ដងហើយម្ដងទៀត ព្រោះលោកមានសេចក្ដីមេត្តាករុណាដ៏លើសលប់។+
-