-
ប្រវត្តិហេតុទី២ ៣:១០-១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ បន្ទាប់មក គាត់បានធ្វើរូបចេរូប៊ីនពីរ សម្រាប់ដាក់នៅក្នុងបន្ទប់បរិសុទ្ធបំផុត ហើយគាត់ស្រោបចេរូប៊ីនទាំងនោះដោយមាស។+ ១១ ប្រវែងស្លាបរបស់ចេរូប៊ីនទាំងពីរ+ គឺ២០ហត្ថ។ ស្លាបម្ខាងរបស់ចេរូប៊ីនទី១មានប្រវែងប្រាំហត្ថ ហើយចុងស្លាបម្ខាងរបស់ចេរូប៊ីននោះទល់នឹងជញ្ជាំង។ ឯស្លាបម្ខាងទៀតក៏មានប្រវែងប្រាំហត្ថដែរ ហើយចុងស្លាបចេរូប៊ីននោះទល់នឹងចុងស្លាបម្ខាងទៀតរបស់ចេរូប៊ីនទី២។ ១២ ស្លាបម្ខាងរបស់ចេរូប៊ីនទី២មានប្រវែងប្រាំហត្ថ ហើយចុងស្លាបម្ខាងរបស់ចេរូប៊ីននោះទល់នឹងជញ្ជាំង។ ឯស្លាបម្ខាងទៀតក៏មានប្រវែងប្រាំហត្ថដែរ ហើយចុងស្លាបចេរូប៊ីននោះទល់នឹងចុងស្លាបម្ខាងទៀតរបស់ចេរូប៊ីនទី១។ ១៣ រូបចេរូប៊ីនទាំងពីរឈរត្រដាងស្លាប ដែលមានប្រវែងសរុប២០ហត្ថ ហើយមុខចេរូប៊ីនទាំងនោះបែរទៅបន្ទប់បរិសុទ្ធ។
-
-
ប្រវត្តិហេតុទី២ ៥:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ចេរូប៊ីនទាំងពីរត្រដាងស្លាបលើកន្លែងដែលតម្កល់ទុកហឹបនោះ ហើយចេរូប៊ីនទាំងពីរចោលស្រមោលលើហឹបនិងឈើស្នែង។+
-