-
បណ្ដាស្ដេចទី១ ១២:២៨-៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ ក្រោយពីយេរ៉ូបោមបានសុំយោបល់ពីទីប្រឹក្សារួច គាត់ក៏បានធ្វើរូបកូនគោមាសពីរ+ ហើយនិយាយទៅកាន់បណ្ដាជនថា៖ «ឱបណ្ដាជនអ៊ីស្រាអែលអើយ! ការដែលអ្នករាល់គ្នាធ្វើដំណើរឡើងទៅក្រុងយេរូសាឡិមនោះ គឺពិបាកពេកណាស់។ នេះនែ៎! ព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបមក»។+ ២៩ រួចគាត់ដាក់រូបកូនគោមួយនៅក្រុងបេតអែល+ ឯមួយទៀតគាត់ដាក់នៅក្រុងដាន់។+ ៣០ បណ្ដាជនធ្វើដំណើររហូតដល់ក្រុងដាន់ដើម្បីគោរពបូជារូបកូនគោនៅទីនោះ។ ជាលទ្ធផល ពួកគេប្រព្រឹត្តខុសឆ្គង។+
-
-
បណ្ដាស្ដេចទី១ ១៣:៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៣ ទោះជាមានរឿងនេះកើតឡើងហើយក្ដី ក៏យេរ៉ូបោមមិនបានបែរចេញពីផ្លូវអាក្រក់របស់គាត់ដែរ។ ផ្ទុយទៅវិញ គាត់នៅតែតែងតាំងបណ្ដាជនធម្មតាឲ្យធ្វើជាពួកសង្ឃបម្រើនៅទីខ្ពស់ពិសិដ្ឋដដែល។+ បើមានអ្នកណាម្នាក់ចង់ក្លាយទៅជាសង្ឃ គាត់នឹងតែងតាំងគេភ្លាម ដោយនិយាយថា៖ «ចូរឲ្យគាត់ធ្វើជាសង្ឃម្នាក់បម្រើនៅទីខ្ពស់ចុះ»។+
-