-
យេរេមា ៣៦:២២-២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ ខណៈនោះ ស្ដេចកំពុងអង្គុយនៅក្នុងវិមានសម្រាប់រដូវរងា ទាំងមានចង្ក្រានភ្លើងកម្ដៅខ្លួន ព្រោះពេលនោះជាខែទី៩។* ២៣ ក្រោយពីយេហ៊ូដាយអានពាក្យក្នុងរមូរបានបីបួនផ្នែក ស្ដេចក៏យកកាំបិតរបស់លេខាធិការមកកាត់ផ្នែកនោះ រួចបោះទៅក្នុងភ្លើងចង្ក្រាន រហូតដល់រមូរទាំងមូលបានឆេះអស់។ ២៤ ស្ដេចនិងពួកអ្នកបម្រើទាំងអស់របស់គាត់មិនបានភ័យតក់ស្លុតកាលដែលឮពាក្យក្នុងរមូរនោះទេ ហើយក៏គ្មានអ្នកណាម្នាក់ហែកអាវខ្លួនដែរ។
-