-
ការបំភ្លឺច្បាប់ ៤:៤១-៤៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤១ នៅគ្រានោះ ម៉ូសេបានញែកទុកក្រុងបីដែលនៅភាគខាងកើតទន្លេយ៉ូដាន់។+ ៤២ បើអ្នកណាម្នាក់សម្លាប់អ្នកឯទៀតដោយអចេតនា តែគាត់មិនបានស្អប់អ្នកនោះទេ+ នោះគាត់ត្រូវរត់ទៅជ្រកកោននៅក្រុងណាមួយក្នុងចំណោមក្រុងទាំងនោះ។+ ៤៣ ក្រុងទាំងនោះមាន ក្រុងបេសឺ+នៅតំបន់ស្ងាត់ជ្រងំនាតំបន់ខ្ពង់រាប សម្រាប់កុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូត+ក្នុងតំបន់គីលាត សម្រាប់កុលសម្ព័ន្ធកាដ ក្រុងកូឡាន+ក្នុងតំបន់បាសាន សម្រាប់កុលសម្ព័ន្ធម៉ាណាសេ។+
-