-
អែសរ៉ា ៧:១៤-១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ខ្ញុំនិងទីប្រឹក្សា៧នាក់ ចាត់អ្នកឲ្យទៅក្រុងយេរូសាឡិមនិងស្រុកយូដាដោយនាំយកច្បាប់របស់ព្រះនៃអ្នកទៅជាមួយ ហើយអ្នកត្រូវពិនិត្យមើលថាតើបណ្ដាជននៅទីនោះកំពុងធ្វើតាមច្បាប់ព្រះឬយ៉ាងណា។ ១៥ ចូរអ្នកនាំយកមាសប្រាក់ ដែលខ្ញុំនិងទីប្រឹក្សាខ្ញុំ បានជូនដោយស្ម័គ្រពីចិត្តដល់ព្រះនៃជនជាតិអ៊ីស្រាអែល ដែលអាស្រ័យនៅក្រុងយេរូសាឡិម។ ១៦ ចំណែកឯមាសប្រាក់ដែលអ្នកបានទទួលពីបណ្ដាខេត្តក្នុងស្រុកបាប៊ីឡូន ព្រមទាំងអំណោយដែលបណ្ដាជននិងពួកសង្ឃបានឲ្យដោយស្ម័គ្រពីចិត្តសម្រាប់វិហារព្រះដែលនៅក្រុងយេរូសាឡិមនោះ ចូរអ្នកយកទៅជាមួយផងដែរ។+
-
-
អែសរ៉ា ៧:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ចំណែកប្រដាប់ប្រដាទាំងអស់សម្រាប់ប្រើនៅវិហាររបស់ព្រះនៃអ្នក ដែលគេបានប្រគល់ដល់អ្នក នោះអ្នកត្រូវយកទៅដាក់នៅចំពោះព្រះក្នុងក្រុងយេរូសាឡិមវិញ។+
-