-
អែសរ៉ា ១:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «ស៊ីរូសជាស្ដេចស្រុកពើស៊ីបានមានប្រសាសន៍ដូច្នេះថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌បានប្រគល់រាជាណាចក្រទាំងប៉ុន្មាននៅផែនដី+ មកក្នុងកណ្ដាប់ដៃខ្ញុំ ហើយលោកបានបង្គាប់ខ្ញុំឲ្យសង់វិហារមួយជូនលោក នៅក្រុងយេរូសាឡិម*+ក្នុងស្រុកយូដា។ ៣ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាជារាស្ត្ររបស់លោក ចូរវិលត្រឡប់ទៅក្រុងយេរូសាឡិមនៅស្រុកយូដាវិញចុះ ដើម្បីសង់វិហាររបស់ព្រះយេហូវ៉ាឡើងវិញ ហើយសូមឲ្យលោកនៅជាមួយនឹងពួកគេ។ លោកជាព្រះនៃជនជាតិអ៊ីស្រាអែលនិងជាព្រះដ៏ពិត ដែលធ្លាប់មានវិហារនៅក្រុងយេរូសាឡិម។*
-
-
អែសរ៉ា ៦:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ «នៅឆ្នាំទី១នៃរាជ្យស៊ីរូស ស្ដេចស៊ីរូសបានចេញបញ្ជាស្ដីអំពីវិហាររបស់ព្រះនៅក្រុងយេរូសាឡិមថា៖+ ‹ចូរសង់វិហារព្រះឡើងវិញ ជាកន្លែងដែលគេជូនគ្រឿងបូជា។ ចូរពង្រឹងគ្រឹះវិហារឲ្យមាំ ហើយវិហារនោះត្រូវមានកម្ពស់៦០ហត្ថ* និងទទឹង៦០ហត្ថ+ ៤ ហើយត្រូវរៀបថ្មធំៗបីជាន់និងឈើធ្នឹមមួយជាន់។+ រីឯការចំណាយទាំងអស់ ត្រូវបើកពីឃ្លាំងទ្រព្យស្ដេច។+
-