១៧ ម្ដេចក៏លោកមិនសម្លាប់ខ្ញុំតាំងពីនៅក្នុងផ្ទៃម្ដាយ
ដើម្បីឲ្យផ្ទៃគាត់ក្លាយទៅជាផ្នូរសម្រាប់ខ្ញុំ?
ហេតុអ្វីក៏លោកមិនឲ្យគាត់ពពោះរហូត?+
១៨ ហេតុអ្វីបានជាខ្ញុំត្រូវចេញពីផ្ទៃម្ដាយមក
ដើម្បីឃើញតែទុក្ខព្រួយនិងសេចក្ដីវេទនា
ហើយត្រូវស្លាប់ដោយសេចក្ដីអាម៉ាស់ដូច្នេះ?+