-
យ៉ូប ៣៤:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ពីព្រោះលោកនឹងឲ្យរង្វាន់ដល់មនុស្សម្នាក់ស្របតាមការប្រព្រឹត្តរបស់គាត់+
ហើយឲ្យគាត់ទទួលផលតាមអ្វីដែលគាត់បានធ្វើ។
-
-
រ៉ូម ២:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ លោកនឹងសងដល់មនុស្សម្នាក់ៗស្របតាមការប្រព្រឹត្តរបស់គេរៀងខ្លួន+
-
-
កូរិនថូសទី២ ៥:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ព្រោះធាតុពិតរបស់យើងទាំងអស់គ្នានឹងត្រូវសឲ្យឃើញនៅមុខកន្លែងកាត់ក្ដីរបស់គ្រិស្ត ដើម្បីឲ្យម្នាក់ៗទទួលរង្វាន់តាមការដែលខ្លួនបានប្រព្រឹត្តតាមរយៈរូបកាយ ទោះជាការប្រព្រឹត្តនោះល្អ ឬអាក្រក់ក៏ដោយ។+
-
-
កាឡាទី ៦:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ កុំច្រឡំឡើយ បញ្ឆោតព្រះមិនបានទេ។ ព្រោះមនុស្សទទួលផលតាមតែអ្វីដែលគេសាបព្រោះ។+
-
-
ការបើកបង្ហាញ ២០:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំទាំងអ្នកតូចកំពុងឈរនៅមុខបល្ល័ង្ក ហើយរមូរផ្សេងៗបានត្រូវបើកឡើង។ រមូរមួយទៀតក៏បានត្រូវបើកឡើងដែរ គឺរមូរជីវិត។+ ឯមនុស្សស្លាប់បានត្រូវវិនិច្ឆ័យយោងទៅតាមអ្វីដែលបានត្រូវសរសេរក្នុងរមូរទាំងនោះ ស្របតាមការប្រព្រឹត្តរបស់ពួកគេ។+ ១៣ សមុទ្របានប្រគល់មនុស្សស្លាប់នៅក្នុងនោះមកវិញ ហើយសេចក្ដីស្លាប់និងផ្នូរ* ក៏បានប្រគល់មនុស្សស្លាប់នៅក្នុងនោះមកវិញដែរ។ រួចពួកគេបានត្រូវវិនិច្ឆ័យស្របតាមការប្រព្រឹត្តរបស់ពួកគេរៀងៗខ្លួន។+
-
-
ការបើកបង្ហាញ ២២:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ «‹មើល! ខ្ញុំនឹងមកយ៉ាងឆាប់ ទាំងយករង្វាន់មកជាមួយផង ដើម្បីចែកឲ្យម្នាក់ៗតាមការប្រព្រឹត្តរបស់ពួកគេរៀងៗខ្លួន។+
-