-
ដំណើរចាកចេញ ២៣:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ បើអ្នករាល់គ្នាឃើញសត្វលារបស់បុគ្គលដែលស្អប់អ្នករាល់គ្នា ទន់ជង្គង់ដួលដោយសារមានបន្ទុកធ្ងន់ អ្នកមិនត្រូវធ្វើព្រងើយ រួចដើរចេញទៅឡើយ។ អ្នករាល់គ្នាត្រូវជួយអ្នកនោះដោះបន្ទុកពីលើខ្នងលារបស់គាត់។+
-
-
បណ្ដាស្ដេចទី២ ៦:២១, ២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ពេលស្ដេចស្រុកអ៊ីស្រាអែលបានឃើញពួកគេ គាត់ក៏សួរអេលីសេថា៖ «លោកឪពុក! តើត្រូវសម្លាប់ពួកគេទេ? តើខ្ញុំគួរតែសម្លាប់ពួកគេឬ?»។ ២២ ប៉ុន្តែ អេលីសេប្រាប់ថា៖ «អ្នកមិនត្រូវសម្លាប់ពួកគេទេ។ តើអ្នកគួរសម្លាប់ឈ្លើយសឹកឬ? សូមរៀបចំនំប៉័ងនិងទឹកឲ្យពួកគេបរិភោគទៅ+ ដើម្បីពួកគេមានកម្លាំងត្រឡប់ទៅឯម្ចាស់ពួកគេវិញ»។
-
-
សុភាសិត ២៤:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ កុំត្រេកអរពេលសត្រូវរបស់អ្នកដួលចុះ
ហើយកុំសប្បាយចិត្តពេលគេជំពប់ដួល។+
-