-
ជំរឿនបណ្ដាជន ២៥:៦-៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ពេលនោះ មានបុរសជនជាតិអ៊ីស្រាអែលម្នាក់ នាំស្ត្រីជនជាតិម៉ាឌាន+ចូលក្នុងជំរំ។ ពួកគេបានដើរកាត់មុខម៉ូសេនិងពួកជំនុំទាំងអស់ ក្នុងកាលដែលពួកគេកំពុងយំនៅមុខត្រសាលជំនុំ។ ៧ ឃើញដូច្នេះ ភីនេហាស+ជាកូនអេលាសារ ត្រូវជាចៅរបស់អេរ៉ុនជាសង្ឃ បានក្រោកឡើងពីពួកជំនុំ ហើយកាន់លំពែងចេញទៅតាម។ ៨ គាត់ក៏ចូលទៅក្នុងត្រសាលរបស់បុរសនោះ ហើយចាក់ទម្លុះបុរសនិងស្ត្រីនោះត្រង់កេរ្តិ៍ខ្មាសនាង។ ភ្លាមនោះ សេចក្ដីវេទនាដែលកើតមានក្នុងចំណោមពួកអ៊ីស្រាអែល ក៏បានបាត់ទៅ។+
-
-
សាំយូអែលទី១ ១៥:២២, ២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ រួចសាំយូអែលនិយាយថា៖ «តើព្រះយេហូវ៉ាពេញចិត្តគ្រឿងបូជាដុតនិងគ្រឿងបូជាផ្សេងទៀត+ ខ្លាំងជាងការស្ដាប់បង្គាប់ព្រះយេហូវ៉ាឬ? ការស្ដាប់បង្គាប់គឺប្រសើរជាងការជូនគ្រឿងបូជា+ ហើយការយកចិត្តទុកដាក់ស្ដាប់ក៏ប្រសើរជាងការជូនខ្លាញ់+នៃចៀមឈ្មោលដែរ។ ២៣ រីឯការរឹងទទឹងគឺអាក្រក់+ដូចការទស្សន៍ទាយ+ ហើយការប្រព្រឹត្តដោយព្រហើន*គឺអាក្រក់ដូចការប្រើវេទមន្តនិងការគោរពបូជារូបព្រះ។* ដោយសារអ្នកបានបោះបង់ចោលប្រសាសន៍របស់ព្រះយេហូវ៉ា+ នោះលោកបានបោះបង់ចោលអ្នក ហើយលែងឲ្យអ្នកធ្វើជាស្ដេចទៀត»។+
-
-
អេភេសូរ ៥:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ហើយឈប់រួមចំណែកជាមួយនឹងពួកគេក្នុងការប្រព្រឹត្តដែលមិនកើតផលដែលជាការប្រព្រឹត្តខាងភាពងងឹត+ តែចូរលាតត្រដាងអ្វីដែលពួកគេបានធ្វើវិញ។
-