-
យេរេមា ៥០:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «ចូរថ្លែងប្រាប់ ហើយប្រកាសក្នុងចំណោមប្រជាជាតិទាំងឡាយ។
ចូរដំឡើងបង្គោលសញ្ញាមួយ ហើយប្រកាសទៅ!
កុំលាក់បាំងអ្វីឲ្យសោះ!
ចូរប្រកាសថា៖ ‹បាប៊ីឡូនត្រូវគេដណ្ដើមយកហើយ។+
ព្រះបេលបានបាក់មុខ+ ព្រះមេរ៉ូដាកបានភ័យតក់ស្លុត។
ឯរូបព្រះឯទៀត ក៏បានអាម៉ាស់មុខ
រូបព្រះនានាដ៏គួរឲ្យស្អប់ខ្ពើមបានភ័យញាប់ញ័រ›។
-
-
យេរេមា ៥១:៥២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥២ ព្រះយេហូវ៉ាប្រកាសថា៖ «មើល! នឹងមានគ្រាមកដល់
ដែលខ្ញុំនឹងចាត់វិធានការទៅលើរូបព្រះទាំងប៉ុន្មាន
ហើយពួកអ្នករងរបួសទាំងអស់ នឹងស្រែកថ្ងូរពេញក្នុងស្រុក»។+
-