-
យេរេមា ៤៩:១៧, ១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ «ស្រុកអេដំនឹងក្លាយទៅជាកន្លែងដ៏គួរឲ្យរន្ធត់។+ អ្នកណាដែលដើរកាត់ទីនោះ នឹងមើលដោយភ័យតក់ស្លុត ហើយនឹកហួសចិត្តចំពោះអ្វីដែលបានកើតឡើងដល់ស្រុកនោះ។ ១៨ ដូចការបំផ្លាញក្រុងសូដុមនិងក្រុងកូម៉ូរ៉ា រួមទាំងក្រុងដែលនៅជុំវិញ»+ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ស្រុកអេដំនឹងគ្មានអ្នកណាតាំងទីលំនៅឬរស់នៅទីនោះទៀតទេ។+
-
-
អេសេគាល ២៥:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ខ្ញុំនឹងលើកដៃទៅទាស់នឹងស្រុកអេដំ ហើយប្រហារទាំងមនុស្សទាំងសត្វក្នុងស្រុកនោះ។ រួចខ្ញុំនឹងធ្វើឲ្យស្រុកនោះទៅជាកន្លែងស្ងាត់ជ្រងំ។+ ឯអ្នកនៅតំបន់ថេម៉ានរហូតដល់តំបន់ដេដាន់ ពួកគេនឹងត្រូវប្រហារដោយដាវ។+
-
-
ម៉ាឡាគី ១:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ «ទោះជាអេដំនិយាយថា៖ ‹យើងបានត្រូវបំផ្លាញចោលក៏ពិតមែន តែយើងនឹងត្រឡប់មកវិញ ហើយសង់ក្រុងដែលខូចបង់សាជាថ្មី›។ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានមានប្រសាសន៍ថា៖ ‹ពួកគេនឹងសង់ តែខ្ញុំនឹងរំលំចោល ហើយមនុស្សនឹងហៅទីនោះថា«ទឹកដីនៃអំពើទុច្ចរិត» ហើយហៅពួកគេថា«បណ្ដាជនដែលនៅជាប់ការផ្ដន្ទាទោសពីព្រះយេហូវ៉ាជាដរាប»។+
-