-
អេសេគាល ២៥:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ពួកអេដំបានប្រព្រឹត្តទៅលើពូជពង្សយូដាដោយគំនុំ ហើយបានសងសឹកនឹងពួកគេ។ ដូច្នេះ ពួកអេដំនឹងទទួលទោសយ៉ាងធ្ងន់។+ ១៣ ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ខ្ញុំនឹងលើកដៃទៅទាស់នឹងស្រុកអេដំ ហើយប្រហារទាំងមនុស្សទាំងសត្វក្នុងស្រុកនោះ។ រួចខ្ញុំនឹងធ្វើឲ្យស្រុកនោះទៅជាកន្លែងស្ងាត់ជ្រងំ។+ ឯអ្នកនៅតំបន់ថេម៉ានរហូតដល់តំបន់ដេដាន់ ពួកគេនឹងត្រូវប្រហារដោយដាវ។+
-
-
អេសេគាល ៣៦:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ទៅកាន់កន្លែងទាំងនោះថា៖ ‹មើល! ដោយចិត្តខ្នះខ្នែងដែលប្រៀបដូចជាភ្លើង+ ខ្ញុំនឹងនិយាយទាស់នឹងប្រជាជាតិនានាដែលរួចជីវិត ហើយនិយាយប្រឆាំងនឹងពួកអេដំទាំងអស់ ពោលគឺពួកអ្នកដែលដណ្ដើមយកស្រុកខ្ញុំ និងតំបន់វាលស្មៅជុំវិញ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។+ ពួកគេធ្វើដូច្នេះ ទាំងចំអកមើលងាយនិងអរសប្បាយជាខ្លាំង›»›។+
-