-
ដានីយ៉ែល ២:៣៤, ៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ កាលដែលលោកកំពុងសម្លឹងមើលរូបនោះ ស្រាប់តែឃើញមានដុំថ្មមួយកាត់ចេញពីភ្នំមក តែមិនមែនកាត់ចេញមកដោយដៃមនុស្សទេ។ ថ្មនោះបានមកបុកទង្គិចចំប្រអប់ជើងធ្វើពីដែកលាយដីឥដ្ឋ ហើយក៏បាក់បែកខ្ទេចខ្ទីអស់។+ ៣៥ ពេលនោះ ធាតុដែក ដីឥដ្ឋ ស្ពាន់ ប្រាក់ និងមាស បានខ្ទេចអស់ដូចជាអង្កាមនៅទីលានបញ្ជាន់ស្រូវនារដូវប្រាំង ហើយខ្យល់បានបក់ផាត់នាំយកទៅអស់គ្មានសល់។ ឯដុំថ្មដែលបុកទង្គិចរូបនោះ ក៏បានក្លាយទៅជាភ្នំដ៏ធំ នៅពេញផែនដីទាំងមូល។
-