-
អេសាយ ៦១:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ថែមទាំងផ្សព្វផ្សាយអំពីឆ្នាំដែលព្រះយេហូវ៉ាពេញចិត្ត
និងអំពីថ្ងៃសងសឹករបស់ព្រះនៃយើង+
ហើយសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ+
៣ ព្រមទាំងថែរក្សាពួកអ្នកដែលទួញយំនឹងក្រុងស៊ីយ៉ូន
ហើយបំពាក់គ្រឿងលម្អនៅលើក្បាល ជំនួសការដាក់ផេះ
និងចាក់ប្រេងនៃសេចក្ដីត្រេកអរ ជំនួសការកើតទុក្ខ
ហើយឲ្យសម្លៀកបំពាក់នៃការសរសើរ ជំនួសការសោកសង្រេង។
ពួកគេនឹងត្រូវហៅថាដើមឈើធំនៃសេចក្ដីសុចរិត
ជាដើមឈើដែលព្រះយេហូវ៉ាបានដាំ ដើម្បីជាសិរីរុងរឿងដល់លោក។+
-