-
អេសាយ ៥៨:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ តើខ្ញុំបានបង្គាប់អ្នកឲ្យតមអាហារបែបនេះឬ?
តើថ្ងៃតមអាហារគួរជាថ្ងៃដែលធ្វើទុក្ខខ្លួន
ដោយឱនក្បាលចុះដូចជាដើមបបុស
ថែមទាំងយកផេះនិងបាវមកក្រាលដេកឬ?
តើអ្នកហៅថ្ងៃនោះថាជាថ្ងៃតមអាហារនិងជាថ្ងៃដែលព្រះយេហូវ៉ាពេញចិត្តឬ?
-
-
លូកា ១៨:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ បុរសផារិស៊ីនោះបានឈរអធិដ្ឋានក្នុងចិត្តថា៖ ‹ឱព្រះអើយ ខ្ញុំអរគុណលោកដែលខ្ញុំមិនដូចមនុស្សឯទៀត ដែលជាអ្នកគំរាមយកប្រាក់ ជាអ្នកមិនសុចរិត ឬជាអ្នកផិតក្បត់។ ខ្ញុំក៏អរគុណលោកដែលខ្ញុំមិនដូចអ្នកយកពន្ធម្នាក់នោះដែរ។ ១២ ខ្ញុំតមអាហារពីរដងរាល់សប្ដាហ៍ ទាំងជូន១ភាគ១០នៃរបស់ទាំងអស់ដែលខ្ញុំរកបាន›។+
-