-
ម៉ាកុស ១៥:១៦-២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ពួកទាហាននាំលោកចូលទៅក្នុងទីធ្លាដែលនៅក្នុងវិមានរបស់អភិបាល។ រួចពួកគេប្រមូលពួកទាហានគ្រប់រូបមក។+ ១៧ បន្ទាប់មក ពួកគេយកក្រណាត់ដណ្ដប់ពណ៌ស្វាយបំពាក់ឲ្យលោក ក៏បានក្រងបន្លាធ្វើជាមកុដមួយ ហើយបំពាក់ឲ្យលោកដែរ។ ១៨ រួចមក ពួកគេចាប់ផ្ដើមស្រែកទៅលោកថា៖ «សូមគោរពស្ដេចនៃជនជាតិយូដា!»។+ ១៩ ម្យ៉ាងទៀត ពួកគេក៏យកដើមត្រែងវាយក្បាលលោក ស្ដោះទឹកមាត់ដាក់លោក ហើយលុតជង្គង់គោរពលោក។ ២០ ក្រោយពីចំអកឲ្យលោករួចហើយ ពួកគេដោះក្រណាត់ដណ្ដប់ពណ៌ស្វាយចេញពីលោក។ ក្រោយមក ពួកគេយកសម្លៀកបំពាក់ក្រៅរបស់លោកមកបំពាក់ឲ្យវិញ។ រួចពួកគេនាំលោកយកទៅព្យួរ។+
-