-
ចម្រៀងសរសើរព្រះ ២២:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ពួកគេយកសម្លៀកបំពាក់ក្រៅរបស់ខ្ញុំចែកគ្នា
ពួកគេចាប់ឆ្នោតយកសម្លៀកបំពាក់របស់ខ្ញុំ។+
-
-
លូកា ២៣:៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ថា៖ «បិតាអើយ សូមអភ័យទោសឲ្យពួកគេ ព្រោះពួកគេមិនដឹងថាខ្លួនកំពុងធ្វើអ្វីឡើយ»។ បន្ថែមទៅទៀត ពួកគេបានចាប់ឆ្នោតយកសម្លៀកបំពាក់របស់លោក។+
-
-
យ៉ូហាន ១៩:២៣, ២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ក្រោយពីពួកទាហានបានព្យួរលោកយេស៊ូលើបង្គោល ពួកគេយកសម្លៀកបំពាក់ក្រៅរបស់លោក រួចចែកជាបួនផ្នែក ហើយទាហានម្នាក់ៗបានមួយផ្នែក។ ពួកគេក៏បានយកសម្លៀកបំពាក់ក្នុងរបស់លោកដែរ។ ប៉ុន្តែ សម្លៀកបំពាក់ក្នុងនោះគ្មានថ្នេរឡើយ ព្រោះបានត្រូវត្បាញពីលើចុះមក។ ២៤ ដូច្នេះ ពួកគេនិយាយគ្នាថា៖ «កុំហែកសម្លៀកបំពាក់នោះ ប៉ុន្តែចូរយើងចាប់ឆ្នោតដើម្បីដឹងថាអ្នកណានឹងបាន»។+ នេះគឺដើម្បីសម្រេចតាមបទគម្ពីរដែលចែងថា៖ «ពួកគេយកសម្លៀកបំពាក់ក្រៅរបស់ខ្ញុំចែកគ្នា ហើយពួកគេចាប់ឆ្នោតយកសម្លៀកបំពាក់របស់ខ្ញុំ»។+ ពួកទាហានពិតជាធ្វើដូច្នោះមែន។
-