-
ម៉ាថាយ ១៣:៣១, ៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ លោកមានប្រសាសន៍ទៅពួកគេដោយប្រើឧទាហរណ៍មួយទៀតថា៖ «រាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាគ្រាប់មូស្ដាត*ដែលបុរសម្នាក់បានយកទៅដាំនៅក្នុងដីរបស់គាត់។+ ៣២ តាមពិត គ្រាប់នោះជាគ្រាប់តូចបំផុត តែពេលបានដុះឡើងហើយ នោះវាទៅជាដំណាំធំបំផុត ក៏ទៅជាដើមឈើមួយ ហើយសត្វស្លាបនៅលើមេឃមកជ្រកអាស្រ័យក្នុងមែករបស់វា»។
-
-
លូកា ១៣:១៨, ១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ម្ល៉ោះហើយ លោកបន្តមានប្រសាសន៍ថា៖ «តើរាជាណាចក្ររបស់ព្រះប្រៀបដូចជាអ្វី? តើខ្ញុំអាចប្រៀបប្រដូចរាជាណាចក្ររបស់ព្រះទៅនឹងអ្វី? ១៩ រាជាណាចក្ររបស់ព្រះគឺប្រៀបដូចជាគ្រាប់មូស្ដាត* ដែលបុរសម្នាក់បានយកទៅដាំក្នុងសួនរបស់ខ្លួន រួចក៏ដុះឡើងទៅជាដើមឈើ ហើយសត្វស្លាបពីលើមេឃបានមកទំអាស្រ័យនៅលើមែករបស់វា»។+
-