-
ម៉ាថាយ ២២:២៣-២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ នៅថ្ងៃនោះ ពួកសាឌូស៊ីដែលជាអ្នកមិនជឿថាមានការប្រោសឲ្យរស់ឡើងវិញ+ បានមកសួរលោកថា៖+ ២៤ «លោកគ្រូ ម៉ូសេបានប្រាប់ថា៖ ‹បើបុរសណាម្នាក់ស្លាប់ទៅ តែគ្មានកូន បងឬប្អូនប្រុសរបស់បុរសនោះ ត្រូវរៀបការជាមួយនឹងប្រពន្ធបុរសនោះ ដើម្បីបង្កើតកូនបន្តពូជឲ្យគាត់›។+ ២៥ ក្នុងចំណោមយើង ធ្លាប់មានបងប្អូនប្រុស៧នាក់។ បងច្បងបានរៀបការ រួចមកបានស្លាប់ទៅ តែគ្មានកូនទេ ហើយប្អូនបន្ទាប់បានរៀបការជាមួយនឹងប្រពន្ធគាត់។ ២៦ ក្រោយពីបានយកនាងធ្វើជាប្រពន្ធ នោះប្អូនបន្ទាប់ក៏បានស្លាប់ តែគ្មានកូនដែរ។ ប្អូនទី២ ប្អូនទី៣ រហូតដល់ប្អូនពៅក៏ដូច្នេះដែរ។ ២៧ នៅទីបំផុត ស្ត្រីនោះក៏បានស្លាប់ទៅដែរ។ ២៨ ដូច្នេះ ពេលដែលរស់ឡើងវិញ តើអ្នកណាក្នុងចំណោមបងប្អូន៧នាក់នោះត្រូវជាប្ដីរបស់នាង? ព្រោះពួកគេទាំងអស់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធ»។
-
-
លូកា ២០:២៧-៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ ពេលនោះដែរ ពួកសាឌូស៊ីដែលជាអ្នកមិនជឿថាមានការប្រោសឲ្យរស់ឡើងវិញ+ បានមកសួរលោកថា៖+ ២៨ «លោកគ្រូ ម៉ូសេបានសរសេរបង្គាប់យើងថា៖ ‹បើបុរសណាម្នាក់មានប្រពន្ធ តែស្លាប់ពេលមិនទាន់មានកូន នោះបងឬប្អូនប្រុសរបស់គាត់ គួរយកនាងធ្វើជាប្រពន្ធ ដើម្បីបង្កើតកូនបន្តពូជឲ្យបងឬប្អូនដែលបានស្លាប់ទៅ›។+ ២៩ ចុះបើមានបងប្អូនប្រុស៧នាក់ ហើយបងច្បងបានរៀបការ តែពេលស្លាប់ទៅ គាត់មិនមានកូនទេ។ ៣០ ដូច្នេះ ប្អូនបន្ទាប់ ៣១ ហើយក្រោយមកប្អូនទី២បានយកនាងធ្វើជាប្រពន្ធដែរ។ នៅទីបំផុត បងប្អូនទាំង៧នាក់បានយកនាងធ្វើជាប្រពន្ធ តែពួកគេបានស្លាប់ដោយមិនមានកូនទេ។ ៣២ ចុងក្រោយ ស្ត្រីនោះក៏ស្លាប់ទៅដែរ។ ៣៣ ដូច្នេះ នៅពេលដែលរស់ឡើងវិញ តើអ្នកណាត្រូវជាប្ដីរបស់នាង? ព្រោះថាបងប្អូនទាំង៧នាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធ»។
-