-
ធីម៉ូថេទី១ ៦:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ចូរប្រាប់ពួកគេឲ្យព្យាយាមធ្វើអំពើល្អ និងធ្វើជាអ្នកមានខាងការល្អប្រសើរ ដោយមានចិត្តទូលាយ ហើយប្រុងប្រៀបចែករំលែកជានិច្ច។+
-
-
យ៉ាកុប ២:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ប្រសិនបើបងប្អូនប្រុសឬបងប្អូនស្រីណាម្នាក់គ្មានសម្លៀកបំពាក់ ឬអាហារគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ ១៦ ប៉ុន្តែ អ្នករាល់គ្នាណាម្នាក់និយាយទៅអ្នកនោះថា«សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខ ហើយសូមឲ្យខ្លួនប្រាណបានកក់ក្ដៅ និងឆ្អែតស្កប់ស្កល់ចុះ» តែអ្នកមិនឲ្យអ្វីដែលពួកគាត់ត្រូវការសម្រាប់រូបកាយ តើមានប្រយោជន៍អ្វី?+
-
-
យ៉ូហានទី១ ៣:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ប្រសិនបើអ្នកណាមានធនធានសម្រាប់ចិញ្ចឹមជីវិត ហើយសង្កេតឃើញបងប្អូនខ្លួនខ្វះខាត តែបែរជាមិនបង្ហាញចិត្តអាណិតមេត្តា តើអ្នកនោះអាចមានសេចក្ដីស្រឡាញ់ចំពោះព្រះដូចម្ដេចបាន?+
-