-
ប្រវត្តិហេតុទី២ ២៤:២០-២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ គ្រានោះ សាការីកូនយេហូយ៉ាដា+ជាសង្ឃ បានទទួលឫទ្ធានុភាពពីព្រះ ហើយគាត់បានឈរនៅមុខបណ្ដាជន រួចនិយាយថា៖ «ព្រះពិតបានមានប្រសាសន៍ថា៖ ‹ហេតុអ្វីអ្នករាល់គ្នាមិនកាន់តាមបញ្ញត្តិព្រះយេហូវ៉ាដូច្នេះ? អ្នកនឹងនាំឲ្យខ្លួនអន្តរាយមិនខាន! ដោយសារអ្នករាល់គ្នាលះចោលព្រះយេហូវ៉ា នោះលោកនឹងលះចោលអ្នករាល់គ្នាវិញ›»។+ ២១ ក្រោយពីស្ដាប់រួច បណ្ដាជនបានរួមគំនិតគ្នាប្រឆាំងនឹងសាការី+ ហើយនាំគ្នាគប់សម្លាប់គាត់នឹងថ្មតាមបង្គាប់របស់ស្ដេច នៅទីធ្លាវិហារព្រះយេហូវ៉ា។+ ២២ តាមរបៀបនេះហើយ ដែលយេហូអាសបានសម្លាប់សាការីជាកូនយេហូយ៉ាដា។ យេហូអាសមិនបានចាំនូវសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដែលយេហូយ៉ាដាបានបង្ហាញចំពោះគាត់ទេ។ មុនស្លាប់ សាការីបាននិយាយថា៖ «សូមឲ្យព្រះយេហូវ៉ាដាក់ទោសអ្នកចំពោះការប្រព្រឹត្តរបស់អ្នកចុះ»។+
-