-
ម៉ាថាយ ២៣:២៧, ២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា!+ ពីព្រោះអ្នករាល់គ្នាគឺប្រៀបដូចជាទីបញ្ចុះសព ដែលលាបកំបោរស។+ ខាងក្រៅមើលទៅឃើញស្អាតមែន តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងអ្វីៗសព្វបែបយ៉ាងដែលស្មោកគ្រោក។ ២៨ ស្រដៀងគ្នាដែរ តាមទស្សនៈមនុស្ស អ្នករាល់គ្នាមើលទៅដូចជាសុចរិតមែន តែចិត្តអ្នករាល់គ្នាពោរពេញទៅដោយពុតត្បុត និងការប្រឆាំងច្បាប់វិញ។+
-
-
លូកា ១២:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ នៅគ្រានោះ ក្រោយពីមនុស្សជាច្រើនរាប់ពាន់នាក់បានមកជួបជុំរហូតដល់ជាន់ជើងគ្នា លោកចាប់ផ្ដើមមានប្រសាសន៍ដោយប្រាប់ពួកអ្នកកាន់តាមលោកថា៖ «ចូរប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី ពោលគឺពុតត្បុតរបស់ពួកគេ។+
-