-
ម៉ាថាយ ២១:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ មនុស្សភាគច្រើនពីចំណោមបណ្ដាជន បានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគេលើផ្លូវ។+ ចំណែកអ្នកឯទៀតវិញ ពួកគេបានកាត់យកមែកឈើមករាយលើផ្លូវ។ ៩ ឯបណ្ដាជនដែលដើរនៅខាងមុខ និងពួកអ្នកដែលដើរតាមក្រោយលោក បានស្រែកឡើងម្ដងហើយម្ដងទៀតថា៖ «សូមមេត្តាសង្គ្រោះបុត្រដាវីឌ!+ អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា* មានពរហើយ!+ សូមលោកដែលស្ថិតនៅស្ថានសួគ៌មេត្តាសង្គ្រោះ!»។+
-
-
ម៉ាកុស ១១:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ម្យ៉ាងទៀត មនុស្សជាច្រើនបានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគេនៅលើផ្លូវ។ ចំណែកអ្នកឯទៀតបានកាត់មែកឈើពីវាល មករាយនៅលើផ្លូវដែរ។+ ៩ រួចអស់អ្នកដែលដើរនៅខាងមុខ និងពួកអ្នកដែលដើរតាមក្រោយ បានស្រែកឡើងម្ដងហើយម្ដងទៀតថា៖ «សូមមេត្តាសង្គ្រោះ!+ អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា* មានពរហើយ!+
-
-
យ៉ូហាន ១:៤៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៩ ណាថាណែលជម្រាបលោកថា៖ «រ៉ាប៊ី លោកជាបុត្ររបស់ព្រះ ហើយលោកជាស្ដេចនៃអ៊ីស្រាអែល»។+
-