-
ហេប្រឺ ៩:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ក៏ប៉ុន្តែ គ្រិស្តបានមកក្នុងឋានៈជាសម្ដេចសង្ឃ ដើម្បីផ្ដល់ពរទាំងប៉ុន្មានដែលយើងបានទទួលហើយ។ ពេលលោកទៅជាសម្ដេចសង្ឃ លោកបានចូលក្នុងត្រសាលដែលឧត្ដុង្គឧត្ដមនិងល្អឥតខ្ចោះជាង ជាត្រសាលដែលមិនមែនធ្វើដោយដៃមនុស្សទេ គឺថាមិនមែនជាអ្វីដែលបានត្រូវបង្កើតឡើងក្នុងពិភពលោកនេះឡើយ។ ១២ លោកចូលក្នុងកន្លែងបរិសុទ្ធមិនមែនដោយយកឈាមពពែនិងគោឈ្មោល*ទេ តែបានយកឈាមរបស់លោកផ្ទាល់+ចូលក្នុងកន្លែងនោះមួយដងជាការស្រេច ហើយតាមរយៈលោក យើងបានទទួលសេចក្ដីសង្គ្រោះ*ដែលគ្មានទីបញ្ចប់។+
-