-
ដំណើរចាកចេញ ២៤:៦-៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ បន្ទាប់មក ម៉ូសេបានយកឈាមនៃសត្វដែលបានត្រូវជូនជាគ្រឿងបូជា គឺយកឈាមពាក់កណ្ដាលទៅដាក់ក្នុងផើង ឯឈាមពាក់កណ្ដាលទៀត គាត់បានយកទៅប្រោះនៅលើទីបូជា។ ៧ រួចមក គាត់បានយកសៀវភៅនៃកិច្ចព្រមព្រៀង*មកអានឮៗឲ្យបណ្ដាជនស្ដាប់។+ ស្ដាប់រួច ពួកគេបានឆ្លើយថា៖ «យើងខ្ញុំព្រមធ្វើតាមប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា»។+ ៨ ដូច្នេះ ម៉ូសេបានយកឈាមនោះមកប្រោះលើបណ្ដាជន+ រួចនិយាយថា៖ «តាមរយៈឈាមនេះ កិច្ចព្រមព្រៀងរវាងព្រះយេហូវ៉ានិងអ្នករាល់គ្នាមានសុពលភាព។ កិច្ចព្រមព្រៀងនេះមានមូលដ្ឋានលើបង្គាប់ទាំងអស់នេះដែលអ្នករាល់គ្នាបានឮ»។+
-