ជំរឿនបណ្ដាជន
៣ នេះជាបញ្ជីឈ្មោះវង្សត្រកូលរបស់អេរ៉ុននិងម៉ូសេ ក្នុងគ្រាដែលព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេនៅភ្នំស៊ីណាយ។+ ២ កូនប្រុសៗរបស់អេរ៉ុនមានឈ្មោះដូចតទៅ៖ ណាដាបជាកូនច្បង អាបាយហ៊ូ+ អេលាសារ+ និងអ៊ីតតាម៉ា។+ ៣ ពួកគេសុទ្ធតែជាកូនរបស់អេរ៉ុន ដែលបានត្រូវតែងតាំងឲ្យបម្រើជាសង្ឃ។+ ៤ ប៉ុន្តែ ណាដាបនិងអាបាយហ៊ូបានស្លាប់នៅចំពោះព្រះយេហូវ៉ា ដោយសារពួកគេបានជូនភ្លើងដល់ព្រះយេហូវ៉ា ជាភ្លើងដែលមិនស្របច្បាប់+ ក្នុងកាលដែលពួកគេនៅតំបន់ស្ងាត់ជ្រងំស៊ីណាយ។ ពេលនោះ ពួកគេគ្មានកូនទេ។ ឯអេលាសារ+និងអ៊ីតតាម៉ា+វិញ ពួកគេបន្តបម្រើជាសង្ឃជាមួយនឹងអេរ៉ុនជាឪពុក។
៥ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ៦ «ចូរនាំពួកលេវី+ចូលមកឈរនៅមុខអេរ៉ុនជាសង្ឃ ហើយពួកគេនឹងធ្វើការក្រោមបង្គាប់គាត់។+ ៧ ពួកគេត្រូវបំពេញភារកិច្ចនៅត្រសាលជំនុំ ដើម្បីជួយអេរ៉ុននិងពួកជំនុំទាំងមូល ដោយបំពេញកិច្ចបម្រើខ្លួនដែលទាក់ទងនឹងត្រសាលនោះ។ ៨ ពួកគេត្រូវមើលការខុសត្រូវលើឧបករណ៍ទាំងអស់+ដែលប្រើប្រាស់ក្នុងត្រសាលជំនុំ ហើយបំពេញកិច្ចបម្រើនៅទីនោះដើម្បីជាប្រយោជន៍ដល់បណ្ដាជន។+ ៩ អ្នកត្រូវប្រគល់ពួកលេវីឲ្យអេរ៉ុននិងកូនប្រុសៗគាត់។ ពួកគេបានត្រូវញែកពីចំណោមបណ្ដាជនអ៊ីស្រាអែល ដើម្បីជួយក្នុងកិច្ចបម្រើរបស់អេរ៉ុន។+ ១០ អ្នកត្រូវតែងតាំងអេរ៉ុននិងកូនប្រុសៗគាត់ ឲ្យបំពេញមុខងារជាសង្ឃ។+ ក្រៅពីកូនចៅអេរ៉ុន គ្មានអ្នកណាអាចចូលទៅជិតកន្លែងបរិសុទ្ធបានទេ។ បើអ្នកនោះចូលទៅជិត គាត់នឹងត្រូវស្លាប់ជាមិនខាន»។+
១១ ព្រះយេហូវ៉ាមានប្រសាសន៍បន្តទៅម៉ូសេថា៖ ១២ «មើល! ខ្ញុំនឹងយកពួកលេវីជំនួសកូនច្បងទាំងអស់របស់បណ្ដាជនអ៊ីស្រាអែល+ ទុកជារបស់ខ្ញុំ។ ១៣ ព្រោះកូនច្បងទាំងអស់ជារបស់ខ្ញុំ។+ នៅថ្ងៃដែលខ្ញុំប្រហារកូនច្បងទាំងអស់នៅស្រុកអេហ្ស៊ីប+ ខ្ញុំបានញែកកូនច្បងទាំងអស់របស់បណ្ដាជនអ៊ីស្រាអែល ព្រមទាំងកូនដំបូងរបស់សត្វ+ ទុកជារបស់ខ្ញុំ។ ខ្ញុំគឺយេហូវ៉ា»។
១៤ នៅតំបន់ស្ងាត់ជ្រងំស៊ីណាយ+ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេបន្ថែមទៀតថា៖ ១៥ «ចូរធ្វើជំរឿនកូនចៅលេវីទាំងអស់ តាមក្រុមគ្រួសារនិងតាមវង្សត្រកូល គឺត្រូវរាប់ប្រុសៗដែលមានអាយុចាប់ពីមួយខែឡើងទៅ»។+ ១៦ ដូច្នេះ ម៉ូសេបានចុះឈ្មោះពួកគេក្នុងបញ្ជី ដូចដែលព្រះយេហូវ៉ាបានបង្គាប់។ ១៧ កូនប្រុសៗរបស់លេវីមាន គើសុន កូហាត និងមេរេរ៉ាយ។+
១៨ កូនរបស់គើសុនមាន លីបណាយ និងស៊ីមម៉ាយ។+ ពួកគេជាតំណាងក្រុមគ្រួសារនៃវង្សត្រកូលរបស់ខ្លួន។
១៩ កូនរបស់កូហាតមាន អាំរ៉ាម អ៊ីសហា ហេប្រុន និងអូសៀល។+ ពួកគេជាតំណាងក្រុមគ្រួសារនៃវង្សត្រកូលរបស់ខ្លួន។
២០ កូនរបស់មេរេរ៉ាយមាន ម៉ាឡាយ+ និងមូសាយ។+ ពួកគេជាតំណាងក្រុមគ្រួសារនៃវង្សត្រកូលរបស់ខ្លួន។
ពួកគេទាំងនេះមកពីកុលសម្ព័ន្ធលេវី ដែលបានត្រូវរាប់តាមវង្សត្រកូលខ្លួន។
២១ ពីវង្សត្រកូលគើសុនមាន ក្រុមគ្រួសារលីបណាយ+ និងក្រុមគ្រួសារស៊ីមម៉ាយ។ ពួកគេជាកូនចៅរបស់គើសុន។ ២២ ចំនួនប្រុសៗអាយុចាប់ពីមួយខែឡើងទៅ ដែលមានឈ្មោះក្នុងបញ្ជីគឺ៧.៥០០នាក់។+ ២៣ ពួកគេដំឡើងត្រសាលរបស់ខ្លួននៅប៉ែកខាងលិច ក្រោយត្រសាលជំនុំ។+ ២៤ មេដឹកនាំវង្សត្រកូលគើសុន គឺអេឡាយអាសាបជាកូនឡាអែល។ ២៥ ភារកិច្ចរបស់កូនចៅគើសុន+នៅឯត្រសាលជំនុំ រួមមានការមើលខុសត្រូវលើត្រសាលជំនុំ+ ផ្ទាំងគ្របត្រសាល+ វាំងនន+បាំងច្រកចូល ២៦ វាំងនន+បាំងច្រកចូលទីធ្លា រនាំង+ព័ទ្ធជុំវិញត្រសាលជំនុំនិងទីបូជា ខ្សែចងត្រសាល ព្រមទាំងកិច្ចបម្រើទាំងអស់ដែលទាក់ទងនឹងអ្វីទាំងនោះ។
២៧ ពីវង្សត្រកូលកូហាតមាន ក្រុមគ្រួសារអាំរ៉ាម ក្រុមគ្រួសារអ៊ីសហា ក្រុមគ្រួសារហេប្រុន និងក្រុមគ្រួសារអូសៀល។ ពួកគេទាំងអស់ជាកូនចៅរបស់កូហាត។+ ២៨ ចំនួនប្រុសៗអាយុចាប់ពីមួយខែឡើងទៅ ដែលមានឈ្មោះក្នុងបញ្ជីគឺ៨.៦០០នាក់។ ពួកគេមានភារកិច្ចមើលថែកន្លែងបរិសុទ្ធ។+ ២៩ ពួកគេដំឡើងត្រសាលរបស់ខ្លួននៅប៉ែកខាងត្បូងត្រសាលជំនុំ។+ ៣០ មេដឹកនាំវង្សត្រកូលកូហាត គឺអេលីសាផានជាកូនអូសៀល។+ ៣១ ពួកគេមានភារកិច្ចមើលថែហឹបនៃសេចក្តីសញ្ញា+ ជើងចង្កៀង+ តុ+ ទីបូជា+ ប្រដាប់ប្រដា+ប្រើប្រាស់ក្នុងកន្លែងបរិសុទ្ធ វាំងនន+ ព្រមទាំងកិច្ចបម្រើទាំងអស់ដែលទាក់ទងនឹងអ្វីទាំងនោះ។+
៣២ ឯមេដឹកនាំកុលសម្ព័ន្ធលេវី គាត់គឺអេលាសារ+ជាកូនអេរ៉ុនដែលជាសង្ឃ។ គាត់មើលខុសត្រូវលើពួកអ្នកដែលមានភារកិច្ចនៅកន្លែងបរិសុទ្ធ។
៣៣ ពីវង្សត្រកូលមេរេរ៉ាយមាន ក្រុមគ្រួសារម៉ាឡាយ និងក្រុមគ្រួសារមូសាយ។ ពួកគេទាំងអស់ជាកូនចៅរបស់មេរេរ៉ាយ។+ ៣៤ ចំនួនប្រុសៗអាយុចាប់ពីមួយខែឡើងទៅ ដែលមានឈ្មោះក្នុងបញ្ជីគឺ៦.២០០នាក់។+ ៣៥ មេដឹកនាំវង្សត្រកូលមេរេរ៉ាយ គឺស៊ូរីអែលជាកូនអាបឺហេល។ ពួកគេដំឡើងត្រសាលរបស់ខ្លួននៅប៉ែកខាងជើងត្រសាលជំនុំ។+ ៣៦ ពួកគេមានភារកិច្ចមើលខុសត្រូវលើក្ដារស៊ុម+នៃត្រសាលជំនុំ រនុក+ សសរ+ ជើងទ្រ ប្រដាប់ប្រដាឯទៀត+ ព្រមទាំងកិច្ចបម្រើទាំងអស់ដែលទាក់ទងនឹងអ្វីទាំងនោះ។+ ៣៧ ពួកគេក៏មើលខុសត្រូវលើបង្គោលជុំវិញទីធ្លា ជើងទ្របង្គោល+ ស្នឹងត្រសាល និងខ្សែចងត្រសាលផងដែរ។
៣៨ ឯម៉ូសេ អេរ៉ុន និងកូនប្រុសៗគាត់វិញ ពួកគាត់ដំឡើងត្រសាលខ្លួននៅប៉ែកខាងកើត គឺទិសថ្ងៃរះ ទល់មុខត្រសាលជំនុំ។ ពួកគាត់មានភារកិច្ចមើលថែកន្លែងបរិសុទ្ធ ដើម្បីជាប្រយោជន៍ដល់បណ្ដាជនអ៊ីស្រាអែល។ បើអ្នកក្រៅ*ណាចូលទៅជិតកន្លែងបរិសុទ្ធ អ្នកនោះនឹងត្រូវស្លាប់។+
៣៩ ដូច្នេះ ប្រុសៗលេវីទាំងអស់ដែលមានអាយុចាប់ពីមួយខែឡើងទៅ មានចំនួន២២.០០០នាក់។ ម៉ូសេនិងអេរ៉ុនបានចុះឈ្មោះពួកគេក្នុងបញ្ជីតាមក្រុមគ្រួសារ ដូចដែលព្រះយេហូវ៉ាបានបង្គាប់។
៤០ បន្ទាប់មក ព្រះយេហូវ៉ាបានបង្គាប់ម៉ូសេថា៖ «ចូរធ្វើជំរឿនកូនប្រុសច្បងទាំងអស់របស់បណ្ដាជនអ៊ីស្រាអែល ដែលមានអាយុចាប់ពីមួយខែឡើងទៅ+ រួចចុះឈ្មោះពួកគេក្នុងបញ្ជី។ ៤១ អ្នកត្រូវប្រគល់ពួកលេវីឲ្យខ្ញុំ ជំនួសកូនប្រុសច្បងទាំងអស់របស់បណ្ដាជនអ៊ីស្រាអែល+ ហើយក៏ត្រូវប្រគល់សត្វរបស់ពួកលេវីឲ្យខ្ញុំ ជំនួសកូនដំបូងនៃសត្វទាំងអស់របស់បណ្ដាជនអ៊ីស្រាអែលដែរ។+ ខ្ញុំគឺយេហូវ៉ា»។ ៤២ ដូច្នេះ ម៉ូសេបានចុះបញ្ជីកូនប្រុសច្បងទាំងអស់របស់បណ្ដាជនអ៊ីស្រាអែលតាមបង្គាប់ព្រះយេហូវ៉ា។ ៤៣ កូនប្រុសច្បងទាំងអស់ដែលមានឈ្មោះក្នុងបញ្ជី ហើយមានអាយុចាប់ពីមួយខែឡើងទៅ មានចំនួន២២.២៧៣នាក់។
៤៤ ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេបន្តទៀតថា៖ ៤៥ «ចូរញែកពួកលេវីទុកឲ្យខ្ញុំ ជំនួសកូនប្រុសច្បងទាំងអស់របស់បណ្ដាជនអ៊ីស្រាអែល ហើយក៏ត្រូវញែកសត្វរបស់ពួកលេវីទុកឲ្យខ្ញុំ ជំនួសកូនដំបូងនៃសត្វទាំងអស់របស់បណ្ដាជនអ៊ីស្រាអែលដែរ។ ខ្ញុំគឺយេហូវ៉ា។ ៤៦ ឯចំនួនកូនប្រុសច្បងរបស់បណ្ដាជនអ៊ីស្រាអែល ដែលលើសចំនួនពួកលេវី+២៧៣នាក់នោះ ត្រូវបង់ប្រាក់សម្រាប់លោះពួកគេ។+ ៤៧ តម្លៃពួកគេម្នាក់ៗគឺ៥ហ្សេគិល*+ តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។ មួយហ្សេគិលស្មើនឹង២០កេរ៉ា។*+ ៤៨ អ្នកត្រូវយកប្រាក់នោះទៅប្រគល់ឲ្យអេរ៉ុននិងកូនប្រុសៗគាត់ សម្រាប់ជាថ្លៃលោះពួកអ្នកទាំងនោះ»។ ៤៩ ដូច្នេះ ម៉ូសេបានទទួលប្រាក់លោះសម្រាប់ចំនួនពួកអ្នកដែលលើសពួកលេវី។ ៥០ ចំនួនប្រាក់សរុបដើម្បីលោះកូនច្បងអ៊ីស្រាអែលទាំងនោះគឺ១.៣៦៥ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។ ៥១ បន្ទាប់មក ម៉ូសេបានយកប្រាក់លោះនោះទៅប្រគល់ឲ្យអេរ៉ុននិងកូនប្រុសៗគាត់ តាមប្រសាសន៍របស់ព្រះយេហូវ៉ា។ ម៉ូសេបានធ្វើដូច្នោះដូចដែលព្រះយេហូវ៉ាបានបង្គាប់។