ច្បាប់លេវី
៧ «‹នេះជាច្បាប់នៃគ្រឿងបូជាសម្រាប់អំពើរំលង+ ជាគ្រឿងបូជាដែលបរិសុទ្ធបំផុត ២ គឺត្រូវសម្លាប់សត្វជូនជាគ្រឿងបូជាសម្រាប់អំពើរំលងនៅកន្លែងដែលគេសម្លាប់សត្វជាគ្រឿងបូជាដុត។ រួចយកឈាមសត្វនោះ+ទៅប្រោះនៅលើជញ្ជាំងទាំងបួននៃទីបូជា។+ ៣ សង្ឃ*ត្រូវជូនខ្លាញ់ទាំងអស់+ គឺខ្លាញ់ជាប់កន្ទុយ ស្បៃខ្លាញ់ស្រោបពោះវៀន ៤ ព្រមទាំងតម្រងនោមទាំងពីរនិងខ្លាញ់រុំជុំវិញ ដែលនៅក្បែរចំឡក។ គាត់ក៏ចៀរខ្លាញ់ដែលស្រោបថ្លើម រួចយកចេញជាមួយនឹងតម្រងនោមដែរ។+ ៥ រួចមក សង្ឃនឹងដុតខ្លាញ់ទាំងនោះនៅលើទីបូជាឲ្យផ្សែងហុយឡើងជូនព្រះយេហូវ៉ា។+ នេះជាគ្រឿងបូជាសម្រាប់អំពើរំលង។ ៦ កូនប្រុសៗទាំងអស់របស់សង្ឃត្រូវបរិភោគសាច់នៃគ្រឿងបូជានោះ។+ គ្រឿងបូជានោះជាអ្វីដែលបរិសុទ្ធបំផុត។+ ៧ ច្បាប់ស្ដីអំពីគ្រឿងបូជាសម្រាប់អំពើខុសឆ្គង ក៏ត្រូវអនុវត្តដូចគ្នាចំពោះគ្រឿងបូជាសម្រាប់អំពើរំលងដែរ។ សាច់សត្វនៃគ្រឿងបូជានោះនឹងបានជាចំណែករបស់សង្ឃដែលជម្រះភាពខុសឆ្គង។+
៨ «‹ពេលសង្ឃជូនសត្វជាគ្រឿងបូជាដុតឲ្យអ្នកណាម្នាក់ ស្បែកសត្វនោះ+នឹងបានជាចំណែករបស់គាត់។
៩ «‹រាល់គ្រឿងបូជាពីស្រូវដែលចម្អិនក្នុងឡ ឬក្នុងចានពុម្ព ឬក្នុងខ្ទះ+ នឹងបានទៅជាចំណែករបស់សង្ឃដែលជូនគ្រឿងបូជានោះ។+ ១០ ឯគ្រឿងបូជាឯទៀតពីស្រូវ ទោះជាលាយជាមួយប្រេង+ឬស្ងួតក្ដី+ នឹងបានទៅជាចំណែករបស់កូនប្រុសៗអេរ៉ុន។ ពួកគាត់នឹងទទួលចំណែកស្មើគ្នា។
១១ «‹បើបុគ្គលម្នាក់ជូនគ្រឿងបូជានៃមេត្រីភាពដល់ព្រះយេហូវ៉ា គាត់ត្រូវធ្វើតាមច្បាប់ខាងក្រោម៖+ ១២ បើគាត់ជូនគ្រឿងបូជានេះដើម្បីបង្ហាញអំណរគុណ+ គាត់ត្រូវជូនជាមួយនឹងនំកងឥតដំបែលាយប្រេង និងនំស្រួយឥតដំបែលាបដោយប្រេង ព្រមទាំងនំកងធ្វើពីម្សៅម៉ដ្ឋដែលលាយប្រេងយ៉ាងជោក។ នេះជាគ្រឿងបូជាសម្រាប់ថ្លែងអំណរគុណ។ ១៣ គាត់ត្រូវជូនគ្រឿងបូជានោះជាមួយនឹងនំកងមានដំបែ រួមជាមួយគ្រឿងបូជានៃមេត្រីភាពសម្រាប់ថ្លែងអំណរគុណ។ ១៤ គាត់ត្រូវជូននំទាំងនោះមួយមុខៗដល់ព្រះយេហូវ៉ាជាចំណែកពិសិដ្ឋ ហើយចំណែកនោះនឹងបានទៅជារបស់សង្ឃដែលប្រោះឈាមនៃគ្រឿងបូជាមេត្រីភាព។+ ១៥ ឯសាច់ជាគ្រឿងបូជានៃមេត្រីភាពសម្រាប់ថ្លែងអំណរគុណ នោះត្រូវបរិភោគនៅថ្ងៃដែលគាត់ជូនតែម្ដង មិនត្រូវទុកដល់ព្រឹកឡើយ។+
១៦ «‹បើគ្រឿងបូជារបស់គាត់ជាគ្រឿងបូជាលាសម្បថ+ឬជាគ្រឿងបូជាស្ម័គ្រពីចិត្ត+ នោះត្រូវបរិភោគនៅថ្ងៃដែលគាត់ជូនតែម្ដង ហើយអ្វីដែលនៅសល់អាចទុកបរិភោគនៅថ្ងៃបន្ទាប់បាន។ ១៧ ប៉ុន្តែ សាច់ដែលនៅសល់រហូតដល់ថ្ងៃទី៣ ត្រូវដុតចោលវិញ។+ ១៨ បើអ្នកណាបរិភោគសាច់ពីគ្រឿងបូជានៃមេត្រីភាពដែលនៅសល់រហូតដល់ថ្ងៃទី៣ អ្នកនោះនឹងមានទោស ព្រោះការនោះគួរឲ្យស្អប់ខ្ពើមណាស់។ ព្រះនឹងមិនពេញចិត្តអ្នកដែលជូនគ្រឿងបូជានោះទេ ហើយគ្រឿងបូជានោះនឹងទៅជាអសារឥតការ។+ ១៩ ឯសាច់ណាដែលប៉ះនឹងអ្វីដែលមិនស្អាតបរិសុទ្ធ នោះមិនត្រូវបរិភោគជាដាច់ខាត តែត្រូវដុតចោលវិញ។ ចំណែកសាច់ដែលស្អាតបរិសុទ្ធ មានតែអ្នកដែលស្អាតបរិសុទ្ធប៉ុណ្ណោះទើបអាចបរិភោគបាន។
២០ «‹ប៉ុន្តែ បើអ្នកណាដែលមិនស្អាតបរិសុទ្ធបរិភោគសាច់នៃគ្រឿងបូជានៃមេត្រីភាពសម្រាប់ជូនព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់ចេញ*ពីជនរួមជាតិរបស់ខ្លួន។+ ២១ បើអ្នកណាប៉ះមនុស្សដែលមិនស្អាតបរិសុទ្ធ+ ឬសត្វដែលមិនស្អាតបរិសុទ្ធ+ ឬអ្វីណាក៏ដោយដែលគួរឲ្យស្អប់ខ្ពើម+ ហើយបើគាត់បរិភោគសាច់ជាគ្រឿងបូជានៃមេត្រីភាពសម្រាប់ជូនព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់ចេញ*ពីជនរួមជាតិរបស់ខ្លួន›»។
២២ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖ ២៣ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់+គោឈ្មោល ខ្លាញ់ចៀមឈ្មោល ឬខ្លាញ់ពពែឡើយ។ ២៤ រីឯខ្លាញ់សត្វដែលងាប់ឯង ឬខ្លាញ់សត្វដែលសត្វព្រៃហែកស៊ី អ្នករាល់គ្នាអាចយកមកប្រើប្រាស់បាន តែមិនត្រូវបរិភោគជាដាច់ខាត។+ ២៥ ព្រោះអ្នកណាបរិភោគខ្លាញ់សត្វដែលគាត់ជូនដើម្បីដុតជាគ្រឿងបូជាដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់ចេញ*ពីជនរួមជាតិរបស់ខ្លួន។
២៦ «‹អ្នករាល់គ្នាមិនត្រូវបរិភោគឈាម+ជាដាច់ខាត មិនថាជាឈាមសត្វស្លាបឬឈាមសត្វឯទៀតឡើយ ទោះជាអ្នករាល់គ្នារស់នៅកន្លែងណាក្ដី។ ២៧ បើអ្នកណាបរិភោគឈាម អ្នកនោះនឹងត្រូវកាត់ចេញ*+ពីជនរួមជាតិរបស់ខ្លួន›»។
២៨ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖ ២៩ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹បើអ្នកណាជូនគ្រឿងបូជានៃមេត្រីភាពដល់ព្រះយេហូវ៉ា គាត់ត្រូវយកមួយចំណែកពីគ្រឿងបូជានោះមកជូនព្រះយេហូវ៉ា+ ៣០ គឺគាត់ត្រូវយកខ្លាញ់+និងសាច់ទ្រូងដើម្បីដុតជូនព្រះយេហូវ៉ា។ គាត់ត្រូវលើកខ្លាញ់និងសាច់ទ្រូងនោះ រេចុះរេឡើងជូនជាគ្រឿងបូជាសម្រាប់លើកចុះឡើង+នៅចំពោះព្រះយេហូវ៉ា។ ៣១ រួចសង្ឃត្រូវដុតខ្លាញ់នោះនៅលើទីបូជាឲ្យផ្សែងហុយឡើង។+ ឯសាច់ទ្រូង នឹងបានទៅជាចំណែករបស់អេរ៉ុននិងកូនប្រុសៗគាត់។+
៣២ «‹អ្នករាល់គ្នាត្រូវជូនជើងស្ដាំរបស់សត្វនោះជាចំណែកពិសិដ្ឋពីគ្រឿងបូជានៃមេត្រីភាព ឲ្យដល់សង្ឃ។+ ៣៣ កូនប្រុសរបស់អេរ៉ុនដែលជូនខ្លាញ់និងឈាមសត្វនៃគ្រឿងបូជានោះ នឹងទទួលជើងស្ដាំនោះជាចំណែករបស់គាត់។+ ៣៤ ព្រោះខ្ញុំយកជើងដែលជាចំណែកពិសិដ្ឋពីគ្រឿងបូជានៃមេត្រីភាព និងសាច់ទ្រូងពីគ្រឿងបូជាសម្រាប់លើកចុះឡើង ឲ្យដល់អេរ៉ុននិងកូនប្រុសៗរបស់គាត់។ នេះនឹងទៅជាច្បាប់សម្រាប់ជនជាតិអ៊ីស្រាអែលជាដរាបតទៅ។+
៣៥ «‹ចំណែកពីគ្រឿងបូជាដែលដុតជូនព្រះយេហូវ៉ានោះ ត្រូវញែកដោយឡែកសម្រាប់ឲ្យដល់អេរ៉ុននិងកូនប្រុសៗរបស់គាត់ នៅថ្ងៃដែលពួកគាត់បានត្រូវជ្រើសរើសឲ្យបម្រើជាសង្ឃដល់ព្រះយេហូវ៉ា។+ ៣៦ ព្រះយេហូវ៉ាបង្គាប់ឲ្យបណ្ដាជនអ៊ីស្រាអែល ប្រគល់ចំណែកនេះដល់ពួកគាត់នៅថ្ងៃដែលពួកគាត់ទទួលការចាក់ប្រេងតែងតាំងជាសង្ឃ។+ នេះជាច្បាប់ដែលត្រូវកាន់តាមគ្រប់ជំនាន់តរៀងទៅ›»។
៣៧ នេះជាច្បាប់ស្ដីអំពីគ្រឿងបូជាដុត+ គ្រឿងបូជាពីស្រូវ+ គ្រឿងបូជាសម្រាប់អំពើខុសឆ្គង+ គ្រឿងបូជាសម្រាប់អំពើរំលង+ គ្រឿងបូជាសម្រាប់ពិធីតែងតាំង+ និងគ្រឿងបូជានៃមេត្រីភាព។+ ៣៨ ព្រះយេហូវ៉ាបានប្រគល់ច្បាប់ទាំងប៉ុន្មាននេះដល់ម៉ូសេនៅលើភ្នំស៊ីណាយ+ នៅថ្ងៃដែលលោកបង្គាប់ឲ្យបណ្ដាជនអ៊ីស្រាអែលជូនគ្រឿងបូជាដល់ព្រះយេហូវ៉ានៅតំបន់ស្ងាត់ជ្រងំស៊ីណាយ។+